សកម្មភាពការងាររបស់ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ
ចេញ​ផ្សាយ ១១ កញ្ញា ២០១៩
254

ថ្ងៃអង្គារ ១២កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ២០១៩

#ការិយាល័យផលិតកម្ម និងបសុព្យាបាល

-លោក ទេព វិចិត្រមុនី ប្រធានការិយាល័យ បានចូលរួមសិក្ខាសាលាស្តីពី “ការគ្រប់គ្រងហិរញ្ញវត្ថុ និងលទ្ធកម្ម” របស់កម្មវិធី ASPIRE នៅខេត្តបាត់ដំបង។

-កញ្ញា សុខ ច័ន្ទធឿន អនុប្រធានការិយាល័យ បានចូលរួមប្រជុំស្តីពី “វឌ្ឈនភាពនៃការអនុវត្តកម្មវិធីឡជីវឧស្ម័ន” នៅរាជធានី ភ្នំពេញ។

-លោក សៀង កិត្យារិទ្ធិ មន្រ្តីការិយាល័យ បានសហការជាមួយមន្រ្តី នៃមន្ទីរពិសោធន៌របស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ធ្វើការចុះបូមឈាមគោ ដើម្បីសិក្សាសេនេទិកនៅភូមិក្បាលត្រឡាច ឃុំខ្ទុំក្រាំង ស្រុកសំរោងទង ប្រមូលបានសរុបសំណាកចំនួន ២០ក្បាល។

-លោក ជុន ម៉ាញ មន្រ្តីប្រចាំការស្រុកឱរ៉ាល់ បានបន្តចុះចាក់វ៉ាក់សាំងការពារជម្ងឺសារទឹកគោ ក្របី នៅភូមិក្រាំង ឃុំហោងសំណំ ចាក់វ៉ាក់សាំងបានសរុបចំនួន ៤៥ ក្បាល។

-លោក អ៊ុំ ស៊ីថា មន្រ្តីប្រចាំការស្រុកភ្នំស្រួច បានបន្តចុះពិនិត្យអនាម័យសាច់សត្វ និងណែនាំអាជីវករពីការធ្វើអនាម័យជាប្រចាំនៅកន្លែងតាំងលក់ ផ្សារត្រែងត្រយឹង ឃុំត្រែងត្រយឹង។

ចំនួនអ្នកចូលទស្សនា
Flag Counter