សកម្មភាពការងារនៃខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ស្ពឺ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត
ចេញ​ផ្សាយ ០៥ កញ្ញា ២០១៩
352

ថ្ងៃពុធ ៦កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ត្រូវនឹងថ្ងៃទី ០៤ ខែ កញ្ញា ឆ្នាំ២០១៩

#ខណ្ឌរដ្ឋបាលព្រៃឈើកំពង់ស្ពឺ

-លោក ផល មុនី នាយខណ្ឌរដ្ឋបាលព្រៃឈើ​ បានដឹកនាំមន្រ្តីក្រោមឱវាទ ចូលរួមកិច្ចប្រជុំស្តីពីការពង្រឹងវត្តមាន និងសមត្ថភាពមន្រ្តីក្រោមអធិបតីភាពលោក ឈៀង តុលា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត នៅខណ្ឌរដ្ឋបាលព្រៃឈើ ។

-កាលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៩ មន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើ​ និងមន្ត្រីផ្នែករដ្ឋបាលព្រៃឈើទាំង០៣ បានចូលរួមជាមួយក្រុមការងារកងរាជអាវុធហត្ថខេត្ត  អាវុធហត្ថស្រុក និងអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់បង្ក្រាបបទល្មើសសន្និធិឈើហ៊ុបជ្រុងប្រភេទលេខ១(គគីរ)ចំនួន២កំណាត់ស្មើ ៩,៦៦៩ ម៉ែត្រត្រីគុណ និងរថយន្តប៉ាកុងចំនួន ៣គ្រឿង នៅចំណុចភូមិដំបងវិញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ ចំពោះឈើបានប្រគល់ជូនផ្នែករដ្ឋបាលព្រៃឈើឱរ៉ាល់ ថែរក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើសង្កែសាទប រីឯរថយន្តត្រូវបានរក្សាទុកនៅទីបញ្ជាការកងរាជអាវុធហត្ថស្រុកឱរ៉ាល់។

ចំនួនអ្នកចូលទស្សនា
Flag Counter