សកម្មភាពការងាររបស់ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ
ចេញ​ផ្សាយ ០៥ កញ្ញា ២០១៩
202

ថ្ងៃពុធ ៦កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ត្រូវនឹងថ្ងៃទី ០៤ ខែ កញ្ញា ឆ្នាំ២០១៩

#ការិយាល័យផលិតកម្ម និងបសុព្យាបាល

-លោក ទេព វិចិត្រមុនី ប្រធានការិយាល័យ បានដឹកនាំក្រុមការងារការិយាល័យផលិតកម្ម និងបសុព្យាបាល បន្តចុះចាក់វ៉ាក់សាំង ការពារជម្ងឺសារទឹក គោ ក្របី នៅភូមិដូនតី ភូមិស្វាយ ឃុំស្រង់ ស្រុកគងពិសី ដោយបានជួបកសិករចំនួន ៨ គ្រួសារ ពន្យល់ពីផលប្រយោជន៌នៃការចាក់វ៉ាក់សាំង សរុបការចាក់វ៉ាក់សាំងបានចំនួន ៨៧ ក្បាល។

-លោក អ៊ុំ ស៊ីថា និងលោកប្រាក់ វណ្ណថា មន្រ្តីប្រចាំការស្រុកភ្នំសួ្រច បានបន្តចុះសហការជាមួយភ្នាក់ងារសុខភាពសត្វភូមិ ធ្វើការចុះចាក់វ៉ាក់សាំងការពារជំងឺសារទឹក នៅភូមិចំការចេក ឃុំត្រែងត្រយឹង និងភូមិកាហែង ឃុំកាហែង ចាក់បានសរុបចំនួន ១០៣ក្បាល។

-លោក ជុន ម៉ាញ មន្រ្តីប្រចាំការស្រុកឱរ៉ាល់ បានបន្តចុះពិនិត្យ ណែនាំម្ចាស់រោងចិញ្ចឹមទា បាន៥ កន្លែង និងណែនាំពីវិធានការការពារជំងឺឆ្លង ព្រមទាំងអនាមយ័នៅជុំវិញរោងអោយបានស្អាត នៅភូមិតាក្រាំង ឃុំតាសាល ស្រុកឱរ៉ាល់។

ចំនួនអ្នកចូលទស្សនា
Flag Counter