កម្មវិធីបណ្តុះបណ្តាលគ្រូបង្គោលស្តីពី “ការធ្វើអត្តសញ្ញាណកម្មដី និងការគ្រប់គ្រងដី"
ចេញ​ផ្សាយ ០៥ កញ្ញា ២០១៩
301

ថ្ងៃពុធ ៦កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ត្រូវនឹងថ្ងៃទី ០៤ ខែ កញ្ញា ឆ្នាំ២០១៩

លោក យឹម ណន អនុប្រធានមន្ទីរ និងជាប្រធានគ្រប់គ្រងគម្រោងការគ្រប់គ្រងរួមគ្នាដើម្បីការពារ និងស្តារសេវាកម្មទីជម្រាល និងប្រពន្ធ័បរិស្ថាននៅតំបន់ជួរភ្នំក្រវ៉ាញ ប៉ែកខាងលើនៃដងស្ទឹងព្រែកត្នោត (CoWES)  បានចូលរួមក្នុងកម្មវិធីបណ្តុះបណ្តាលគ្រូបង្គោលស្តីពី “ការធ្វើអត្តសញ្ញាណកម្មដី និងការគ្រប់គ្រងដី ក្រោមក្របខណ្ឌគម្រោងគ្រប់គ្រងរូមគ្នាដើម្បីការពារ និងស្តារសេវាកម្មទីជម្រាល និងប្រពន្ធ័បរិស្ថាននៅតំបន់ជួរភ្នំក្រវ៉ាញ ប៉ែកខាងលើនៃដងស្ទឹងព្រែកត្នោត (CoWES)” ដែលបានរៀបចំដោយនាយកដ្ឋានគ្រប់គ្រងធនធានដីកសិកម្ម នៃអគ្គនាយកដ្ឋានកសិកម្ម អញ្ជើញក្នុងពិធីបើកដោយលោកអ៊ំ ភារម្យ អនុប្រធាននាយកដ្ឋានគ្រប់គ្រងធនធានដីកសិកម្ម និងលោក សំ និស្ស័យ ប្រធានទីប្រឹក្សា គម្រោង CoWES នៅសាលប្រជុំមន្ទីរកសិកម្ម។

ក្រោយការបញ្ចប់វគ្គបណ្តុះបណ្តាល សមភាគីមាន នាយកដ្ឋានគ្រប់គ្រងធនធានដីកសិកម្ម អង្គរការម្លប់បៃតង មន្ទីរកសិកម្ម ក្រោមការសម្របសម្រួលដោយគម្រោង CoWES ថ្នាក់ជាតិបានប្រជុំឯកភាពលើកផែនការបណ្តុះបណ្តាលដល់កសិករនៅតំបន់គោលដៅទាំង៣ឃុំ របស់គម្រោងនាពេលខាងមុខ។

ចំនួនអ្នកចូលទស្សនា
Flag Counter