សកម្មភាពការងាររបស់ការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម
ចេញ​ផ្សាយ ០៥ កញ្ញា ២០១៩
183

ថ្ងៃពុធ ៦កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ត្រូវនឹងថ្ងៃទី ០៤ ខែ កញ្ញា ឆ្នាំ២០១៩

#ការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម

-លោក ជួប ម៉ូវ មន្រ្តីការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម បានចុះសហការណ៍ជាមួយការិយាល័យកសិកម្មស្រុកសំរោងទង ដើម្បីចុះពិនិត្យគ្រោះរាំងស្ងួត ដែលនៅស្ថិតក្នុងឃុំអំបូរ ស្រុកសំរោងទង  ជាមួយអាជ្ញាធរដែនដី។ ជាលទ្ធផលយើងសង្កេតឃើញថា  កសិករនៅបន្តធ្វើការស្ទូង ព្រោះស្រូវជាបន្តបន្ទាប់ នៅពេលមានទឹកភ្លៀងដក់ រឺសើមដីក្នុងស្រែ ប៉ុន្តែឃុំខាងលើនេះ នៅតែមិនមានទឹកគ្រប់គ្រាន់ក្នុងការបង្កើនការងារស្ទូង និងព្រួស ព្រោះពុំមានប្រភពទឹកសម្រាប់បូមទឹកក្នុងការស្រោចស្រពនោះទេ។

-លោក ទាវ ថន មន្រ្តីការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម បានចូលរួមសិក្ខាសាលាស្តីពី “គ្រូបង្គោលនៃបំរែបំរួលអាកាសធាតុ” ដែលរៀបចំដោយអគ្គនាយកដ្ឋានកសិកម្ម និងអង្គការ RIMES នៅសាលប្រជុំនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ ដែលមានអ្នកចូលរួមសរុបចំនួន២៩នាក់ ក្នុងនោះស្រីចំនួន ០៥នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter