សកម្មភាពការងាររបស់ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ
ចេញ​ផ្សាយ ០៤ កញ្ញា ២០១៩
435

ថ្ងៃអង្គារ ៥កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី ០៣ ខែ កញ្ញា ឆ្នាំ២០១៩

#ការិយាល័យផលិតកម្ម និងបសុព្យាបាល

-លោក សួន សុខុម មន្រ្តីការិយាល័យប្រចាំការស្រុកបសេដ្ឋ បានចុះរៀបចំរចនាសម្ព័ន្ធក្រុមបណ្តុំកសិករចិញ្ចឹមគោ នៅភូមិថ្នល់ដាច់ ឃុំព្រះខែ ស្រុកបសេដ្ឋ មានកសិករចូលរួម ២៧ នាក់(ស្រី ១០ នាក់)។

-លោក អ៊ុំ ស៊ីថា មន្ត្រីប្រចាំការស្រុកភ្នំស្រួច បានបន្តចុះពិនិត្យតាមដានការចិញ្ចឹមគោបំប៉ន និងដាំស្មៅចំណីសត្វរបស់កសិករ ០១គ្រួសារ នៅភូមិអន្លង់ម្លូ ឃុំព្រៃរំដួល ស្រុកភ្នំស្រួច។

-លោក ជុន ម៉ាញ មន្រ្តីប្រចាំការស្រុកឱរ៉ាល់ បានបន្តចុះណែនាំកសិករចិញ្ចឹមជ្រូកអោយធ្វើពីអនាមយ័នៅបរិវេនរោងជ្រូក ស្ថិតនៅភូមិគោក ឃុំសង្កែសាទប ស្រុកឱរ៉ាល់។

-លោក ខេន ប៊ុនធឿន មន្រ្តីប្រចាំការស្រុកគងពិសី បានបន្តចុះណែនាំអំពីជីវសុវត្ថភាពដល់ម្ចាស់កសិដ្ឋានចិញ្ចឹមជ្រូកសាច់ ០១កន្លែង ស្ថិតនៅភូមិព្រៃទំនប់ ឃុំមហាឫស្សី និងបានណែនាំកម្មករសំអាតអនាម័យជាប្រចាំមុននឹងចូលកសិដ្ឋាន។

ចំនួនអ្នកចូលទស្សនា
Flag Counter