កិច្ចប្រជុំស្តីពី “ការតម្រង់ទិសដល់ភ្នាក់ងារផ្សព្វផ្សាយឃុំ លើការអនុវត្តកម្មវិធី ASPIRE ឆ្នាំ២០១៩”
ចេញ​ផ្សាយ ០៤ កញ្ញា ២០១៩
177

នារសៀលថ្ងៃអង្គារ ៥កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី ០៣ ខែ កញ្ញា ឆ្នាំ២០១៩

នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ បានរៀបចំកិច្ចប្រជុំស្តីពី “ការតម្រង់ទិសដល់ភ្នាក់ងារផ្សព្វផ្សាយឃុំ លើការអនុវត្តកម្មវិធី ASPIRE ឆ្នាំ២០១៩” ក្រោមអធិបតីភាពលោក ឈៀង តុលា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ និងជាប្រធានគ្រប់គ្រងអនុកម្មវិធី ASPIRE ខេត្ត លោកស្រីអនុប្រធានមន្ទីរ និងជាអនុប្រធានគ្រប់គ្រងអនុកម្មវិធី ព្រមទាំងមានការចូលរួមពីលោកនាយខណ្ឌបាលព្រៃឈើ លោកស្រីនាយរងខណ្ឌរដ្ឋបាលជលផល លោក លោកស្រីការិយាល័យពាក់ព័ន្ធទាំង ៦ មន្រ្តីទទួលបន្ទុករដ្ឋបាល-គណនេយ្យកម្មវិធី មន្រ្តីទទួលបន្ទុកទីផ្សារ មន្រ្តីទទួលបន្ទុកតាមដានត្រួតពិនិត្យ និងវាយតម្លៃ លោកប្រធានការិយាល័យកសិកម្មស្រុកពាក់ព័ន្ធទាំង៦ ភ្នាក់ងារផ្សព្វផ្សាយឃុំតាមស្រុកគោលដៅ និងទីព្រឹក្សាកម្មវិធី ASPIRE សរុបអ្នកចូលរួមចំនួន ៧៥នាក់ ក្នុងនោះស្រីចំនួន ៨នាក់ ដែលប្រព្រឹត្តទៅនៅសាលប្រជុំនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត។ កិច្ចប្រជុំនេះ មានគោលបំណង៖

       -ណែនាំខ្លួនរបស់ភ្នាក់ងារផ្សព្វផ្សាយឃុំ ទីប្រឹក្សាកម្មវិធី ASPIRE ថ្នាក់ខេត្ត និងមន្ត្រីអនុវត្តកម្មវិធីនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត

       -បង្ហាញពីតួនាទី និងភារកិច្ចរបស់ភ្នាក់ងារផ្សព្វផ្សាយឃុំ និងទីប្រឹក្សាកម្មវិធី ASPIRE ថ្នាក់ខេត្ត

       -បង្ហាញពីផែនការសកម្មភាព និងថវិការបស់កម្មវិធី ASPIRE ខេត្តឆ្នាំ២០១៩

       -បង្ហាញពីឧបករណ៍ទាំង៥ របស់កម្មវិធី ASPIRE

       -បង្ហាញពីផែនការសកម្មភាពដែលត្រូវអនុវត្តក្នុងខែកញ្ញា ឆ្នាំ២០១៩ និងការរៀបចំវេទិកាពិភាក្សាជាមួយអ្នកពាក់ព័ន្ធច្រើនភាគី Multi Stakeholder Platform (MSP)។

ចំនួនអ្នកចូលទស្សនា
Flag Counter