សកម្មភាពចុះពិនិត្យមើលការបង្កបង្កើនផលរបស់កសិករ
ចេញ​ផ្សាយ ០៣ កញ្ញា ២០១៩
168

ថ្ងៃច័ន្ទ ៤កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី ០២ ខែកញ្ញា ឆ្នាំ២០១៩

#ស្រុកឧដុង្គ៖ លោក​ ជា ហុកលី ប្រធានការិយាល័យ និងមន្រ្តីការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម ០១រូប បានចុះសហការណ៍ជាមួយលោក នូ មាន ប្រធានការិយាល័យកសិកម្មស្រុកឧដុង្គ ចុះពិនិត្យមើលស្ថានភាពបង្កបង្កើនផល នៅឃុំភ្នំតូច និងឃុំដំណាក់រាំង ស្រុកឧដុង្គ ជាមួយអាជ្ញាធរដែនដី យើងសង្កេតឃើញថា កសិករនៅកំពុងធ្វើការស្ទូង និងព្រោះស្រូវជាបន្តៗ នៅពេលមានទឹកភ្លៀងដក់ រឺសើមដីក្នុងស្រែ។ នៅក្នុងឃុំភ្នំតូច ទើបមានទឹកភ្លៀងធ្លាក់ជាមធ្យមក្នុងរយៈពេល២ថ្ងៃកន្លងមកនេះ ចំណែកឃុំដំណាក់រាំងវិញ បានតែរលឹមតិចៗ។

សំគាល់ៈ ឃុំទាំង២ខាងលើនេះ ពុំមានប្រភពទឹកសម្រាប់បូមបាច់ទេ។

ចំនួនអ្នកចូលទស្សនា
Flag Counter