ថ្ងៃច័ន្ទ ៤កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី ០២ ខែកញ្ញា ឆ្នាំ២០១៩
#ការិយាល័យផលិតកម្ម និងបសុព្យាបាល
-លោក ទេព វិចិត្រមុនី ប្រធានការិយាល័យ បានសហការជាមួយមន្រ្តីមកពីអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ចុះពិនិត្យការអនុវត្តជីវសុវត្ថិភាពរបស់កសិដ្ឋានចិញ្ចឹមជ្រូកនិងគោ នៅស្រុកសំរោងទង និងស្រុកបសេដ្ឋ។
-លោក ឈឹម សុនា អនុប្រធានការិយាល័យ បានចុះរៀបចំរចនាសម្ព័ន្ធក្រុម បណ្តុំកសិករចិញ្ចឹមគោ នៅភូមិឃុំប្រាំបីមុម ស្រុកថ្ពង មានកសិករចូលរួមចំនួន ៣០ នាក់(ស្រី ១០ នាក់)។
-លោក អ៊ុ ស៊ីថា មន្ត្រីប្រចាំការស្រុកភ្នំស្រួច បានចុះសហការជាមួយភ្នាក់ងារសុខភាពសត្វភូមិ ចុះបើកយុទ្ធនាការចាក់វ៉ាក់សាំងសារទឹកគោ នៅភូមិដក់ពរ ឃុំក្រាំងដឺវ៉ាយ ចាក់បានគោសរុបចំនួន ៥៤ក្បាល
-លោក ស៊ុន ហេង មន្រ្តីប្រចាំការស្រុកសំរោងទង បានចុះសហការជាមួយភ្នាក់ងារសុខភាពសត្វភូមិ ចុះបើកយុទ្ធនាការចាក់វ៉ាក់សាំងសារទឹកគោ នៅភូមិព្រីង ឃុំរលាំងចក ចាក់បានគោសរុបចំនួន ៧៦ ក្បាល ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម