កិច្ចប្រជុំបច្ចេកទេសលើកទី ១ របស់គម្រោងឡាសិត ២
ចេញ​ផ្សាយ ២៩ សីហា ២០១៩
209

នាថ្ងៃពុធ ១៣រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី ២៨ ខែ សីហា ឆ្នាំ២០១៩
លោក ឆែ ពេជ្រ អនុប្រធានមន្ទីរ និងជាអ្នកទទួលបន្ទុកការងារកសិកម្មនៃគម្រោងឡាសិត ២ខេត្ត បានដឹកនាំមន្រ្តីអនុវត្តគម្រោងឡាសិត២ ខេត្តចំនួន ៣នាក់ ចូលរួមកិច្ចប្រជុំបច្ចេកទេសលើកទី ១ របស់គម្រោងឡាសិត ២ ក្រោមអធិបតីភាពលោក សាម៉េង កែវមុនីន អគ្គនាយករង នៃអគ្គនាយកកសិកម្ម និងជាប្រធានគ្រប់គ្រងគម្រោងឡាសិត ២ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរ មន្រ្តីអនុវត្តគម្រោងឡាសិត២ នៃខេត្តគោលដៅទាំង ៥ រួមមានខេត្តកំពង់ស្ពឺ ខេត្តត្បូងឃ្មុំ ខេត្តក្រចេះ ខេត្តកំពង់ធំ និងខេត្តកំពង់ឆ្នាំង សរុបអ្នកចូលរួមចំនួន ៤០នាក់ ក្នុងនោះស្រីចំនួន ០៥នាក់ ដែលប្រព្រឹត្តទៅនៅការិយាល័យកសិកម្មស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ការរៀបចំកិច្ចប្រជុំនេះមានគោលបំណងផ្លាស់ប្តូរបទពិសោធន៍ ពិភាក្សា និងរិះរកវិធីសាស្ត្រអនុវត្តគម្រោង រៀបចំធ្វើបទបង្ហាញ ចងក្រង និងពង្រឹងក្រុមកសិករ/សហគមន៍កសិកម្ម និងរៀបចំទិវាមុខរបរ និងទីផ្សារកសិកម្ម ដើម្បីង្កើនសមត្ថភាព និងប្រាក់ចំណូលគ្រួសារសម្បទានិក។

ចំនួនអ្នកចូលទស្សនា
Flag Counter