ថ្ងៃច័ន្ទ ១១រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី ២៦ ខែ សីហា ឆ្នាំ២០១៩
#ការិយាល័យផលិតកម្មនិងបសុព្យាបាល
-លោក អ៊ុំ ស៊ីថា មន្រ្តីប្រចាំការស្រុកភ្នំស្រួច បានបន្តចុះពិនិត្យតាមដាន និងណែនាំស្តីពីជីវសុវត្ថភាពដល់ម្ចាស់កសិដ្ឋាន និងកម្មករចិញ្ចឹមជ្រូកមេចំនួន ០១ កន្លែង ដែលមានទីតាំងនៅភូមិតាំងរងាង ឃុំមហាសាំង នឹងណែនាំកម្មករសំអាតអនាម័យជាប្រចាំដើម្បីការពារជំងឺឆ្លង ជាពិសេសជំងឺប៉េស្តជ្រូកអាហ្រ្វិក។
-លោក ឆន ស៊ីម មន្ត្រីប្រចាំការស្រុកសំរោងទងសហការជាមួយភ្នាក់ងារសុខភាពសត្វភូមិ បានចុះចាក់វ៉ាក់សាំងការពារជំងឺសាទឹកគោ ក្របី នៅភូមិថ្មី ឃុំតាំងក្រូច ស្រុកសំរោងទង និងលោក ជុន ម៉ាញ មន្រ្តីប្រចាំការស្រុកឱរ៉ាល់ ចាក់វ៉ាក់សាំងនៅភូមិដីឆ្នាំង ឃុំហោងសំណំ ចាក់សរុបបានចំនួន ២០៦ ក្បាល ។
-លោក ខេន ប៊ុនធឿន មន្រ្តីប្រចាំការស្រុកគងពិសីចុះណែនាំ ស្តីពីជីវសុវត្ថភាពដល់ម្ចាស់កសិដ្ឋានចិញ្ចឹមជ្រូកសាច់ចំនួន ០១កន្លែងនៅភូមិត្រពាំងធ្លក ឃុំស្នំក្រពើ នឹងណែនាំកម្មករសំអាតអនាម័យជាប្រចាំ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម