សកម្មភាពការងារនៃខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ស្ពឺ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត
ចេញ​ផ្សាយ ២២ សីហា ២០១៩
198

ថ្ងៃពុធ ៦រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែ សីហា ឆ្នាំ២០១៩

#ខណ្ឌរដ្ឋបាលព្រៃឈើកំពង់ស្ពឺ

-លោក ផល មុនី នាយខណ្ឌរដ្ឋបាលព្រៃឈើ រួមជាមួយលោកនាយផ្នែករដ្ឋបាលព្រៃឈើកំពង់ស្ពឺ បានចូលរួមប្រជុំដោះស្រាយបញ្ហាទំនាស់ដីធ្លីសួនអាពាហ៍ពិពាហ៍ស្ថិតនៅភូមិតាម៉ុល សង្កាត់ច្បារមន ក្រុងច្បារមន នៅសាលាខេត្តកំពង់ស្ពឺ។

-នាយផ្នែករដ្ឋបាលព្រៃឈើឱរ៉ាល់ និងនាយសង្កាត់រដ្ឋបាលព្រៃឈើត្រពាំងជោ បានចូលរួមប្រជុំនៅសាលាស្រុកឱរ៉ាល់ដោះស្រាយទំនាស់រវាងប្រជាពលរដ្ឋចំនួន12គ្រួសារ និងក្រុមហ៊នHLH នៅចំណុចក្រហមក និងត្រពាំងកក់ ភូមិកន្ទួត ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ចំនួន51ហិកតាក្រៅក្រុមហ៊ុន។

-នៅវេលាម៉ោង១១:៤៥នាទីព្រឹកមានអគ្គីភ័យឆេះ

ស្នាក់ការងរអូររទេះភ្លូកទាំងស្រុង។ដោយមានការអន្តរាគមន៏ពីលោកយឹមណន អនុមន្ទីរកសិម្មបានសុំឡានទឹកពីក្រុមហ៊ុនឧកញ្ញាលីយ៉ុងផាត់ ដែរតែមិនបានទាន់ពេលវេលា។

-លោក អ៊ូ សាមឿន នាយរងផ្នែករដ្ឋបាលព្រៃឈើឱរ៉ាល់ បានចុះមកសាលាឃុំអមលាំង ដើម្បីធ្វើការស្រាវជ្រាវរកសាវតាជាតិរបស់អញ្ញាតជន ពីបទដឹកជញ្ជូនឈើមូលចម្រុះប្រភេទ គ្មានលិខិតអនុញ្ញាត កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៤ ស្ថិតក្នុងភូមិក្រាំងដូង ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ  និងបន្តទៅសាលាឃុំរស្មីសាមគ្គី ០១ករណីទៀត។

-ពុំមានបទល្មើសព្រៃឈើទេ។

ចំនួនអ្នកចូលទស្សនា
Flag Counter