សកម្មភាពការងាររបស់ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ
ចេញ​ផ្សាយ ២២ សីហា ២០១៩
161

ថ្ងៃពុធ ៦រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែ សីហា ឆ្នាំ២០១៩

#ការិយាល័យផលិតកម្មនិងបសុព្យាបាល

-លោក ទេព វិចិត្រមុនី ប្រធានការិយាល័យ និងសហការីបានចុះពិនិត្យការរៀបចំប្រព័ន្ធជីវសុវត្ថិភាពនៅកសិដ្ឋានចិញ្ចឹមជ្រូកនៅភូមិទំធាម ឃុំតាំងក្រូច ស្រុកសំរោងទង។

-កញ្ញា សុខ ច័ន្ទធឿន និងលោកស្រីស្វាយ សិដា បានបន្តការចូលរួមសិក្ខាសាលាស្តីពី ”ការពង្រឹងការគ្រប់គ្រងស្ថិតិផលិតកម្មសត្វដល់មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាលទាំង២៥ រាជធានី ខេត្ត” ដោយចូលរួមបើកកម្មវិធីដោយបណ្ឌិត សួន សុធឿន អគ្គនាយករងនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៅខេត្តកំពង់ឆ្នាំង។

-លោក សួន សុខុម មន្រ្តីប្រចាំការស្រុកបសេដ្ឋ ចុះដាក់ផែនការនិងចែកវ៉ាក់សាំងជូនភ្នាក់ងារសុខភាពសត្វភូមិ ៣ឃុំ គឺ ស្វាយចចឹប,ទួលសាលា និងស្វាយរំពារ។

ចំនួនអ្នកចូលទស្សនា
Flag Counter