សិក្ខាសាលាស្តីពី "បច្ចេកវិទ្យាព័ត៌មានផ្សារភ្ជាប់នឹងវិស័យកសិកម្ម"
ចេញ​ផ្សាយ ២០ សីហា ២០១៩
171

ថ្ងៃច័ន្ទ ៤រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី ១៩ ខែ សីហា ឆ្នាំ២០១៩

លោក ថេនប្រពៃ អនុប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម លោក ឃួន បូរី មន្រ្តីការិយាល័យផ្សព្វផ្សាយកសិកម្ម និងលោក វ៉ាន់ ដេត មន្រ្តីការិយាល័យកៅស៊ូ បានការចូលរួមសិក្ខាសាលាស្តីពី "បច្ចេកវិទ្យាព័ត៌មានផ្សារភ្ជាប់នឹងវិស័យកសិកម្ម" នៅសណ្ឋាគារខេមរាអង្គរ ខេត្តសៀមរាប ក្រោមអធិបតីភាព លោក មឿង សុនិត្យា អនុប្រធានមជ្ឈមណ្ឌលព័ត៌មាន។សមាសភាពចូលរួមមកពីមន្ទីរកសិកម្ម ៧ខេត្ត ដូចជាខេត្ត ព្រះសីហនុ កំពត កែប កោះកុង កំពង់ស្ពឺ តាកែវ កណ្ដាល សរុបចំនួន ៣១នាក់/ស្រី ៤នាក់។ គោលបំណងនៃសិក្ខាសាលា គឺដើម្បីពង្រឹងសមត្ថភាពមន្រ្តីថ្នាក់ខេត្តក្នុងការអនុវត្តការងារអោយកាន់តែមានប្រសិទ្ធភាព តាមរយៈការពង្រឹងចំណេះដឹងទាក់ទងនឹងការ ប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យាព័តមានវិទ្យាក្នុងវិស័យកសិកម្ម រួមជាមួយនឹងការណែនាំអំពីការប្រើប្រាស់ និងបច្ចុប្បន្នភាពចង្កោមគេហទំព័រ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានចូលរួមចំណែកដល់ការផ្សព្វផ្សាយពីសកម្មភាពរបស់ថ្នាក់ដឹកនាំក្រសួង មន្ទីរ និងបានផ្សព្វផ្សាយព័តមានកសិកម្ម និងឯកសារកសិកម្មអោយកាន់តែទូលំទូលាយ។ ជាលទ្ធផល ក្រោយសិក្ខាសាលាមន្ត្រី ប្រើប្រាស់លើមុខងារគេហទំព័ររបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមបណ្តាមន្ទីររបស់ខ្លួនបាន។

ចំនួនអ្នកចូលទស្សនា
Flag Counter