ពិធី "ចុះហត្ថលេខាលើផលិតកម្មកសិកម្មតាមកិច្ចសន្យារវាងក្រុមហ៊ុន អេកូ អេហ្គ្រី ខូអិលធីឌី និងសហគមន៍ដាំបន្លែផ្លែឈើស្រស់"
ចេញ​ផ្សាយ ១៦ សីហា ២០១៩
184

-ថ្ងៃសុក្រ ១រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី ១៦ ខែ សីហា ឆ្នាំ២០១៩

#ស្រុកភ្នំស្រួច៖ លោក តុប សុភារៈ ប្រធានការិយាល័យកសិ ឧស្សាហកម្ម និងលោក ទាវ ថន មន្រ្តីការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម បានចូលរួមក្នុងពិធី "ចុះហត្ថលេខាលើផលិតកម្មកសិកម្មតាមកិច្ចសន្យារវាងក្រុមហ៊ុន អេកូ អេហ្គ្រី ខូអិលធីឌី និងសហគមន៍ដាំបន្លែផ្លែឈើស្រស់" ដែលមានការចូលរួមពីតំណាងលោកអភិបាលស្រុកភ្នំស្រួច ប្រធានការិយាល័យកសិកម្មស្រុកភ្នំស្រួច តំណាងមេឃុំព្រៃរំដួល តំណាងអង្គការ DCA តំណាងអង្គការLWD តំណាងក្រុមហ៊ុន អេកូ អេហ្គ្រី ខូអិលធីឌី សមាជិកសហគមន៍កសិកម្មព្រៃរំដួល សមាជិកហគមន៍កសិម្មក្រាំងដឺវ៉ាយ សមាជិកសហគមន៍កសិកម្មតាំងសំរោង ស្ថិតនៅស្នាក់ការ LWD នៅឃុំចំបក់ ស្រុកភ្នំស្រួចសរុបអ្នកចូលរួម ៤៧នាក់ ស្រី ១៩នាក់។ កម្មវិធីចុះកិច្ចសន្យាមានគោលបំណងធ្វើកិច្ចសន្យារវាងសហគមន៍ និងក្រុមហ៊ុនដោយសហគមន៍ជាអ្នកផលិតបន្លែ និងក្រុមហ៊ុនជាអ្នកបញ្ជាទិញផលិតផលដែលសមាជិកសហគមន៍ផលិតបាន។

ចំនួនអ្នកចូលទស្សនា
Flag Counter