វគ្គបណ្តុះបណ្តាលស្តីពី "ការអនុវត្តបច្ចេកវិទ្យាថ្មី ដែលធន់ទៅនឹងអាកាសធាតុដើម្បីបង្កើនផលិភាពដំណាំ”
ចេញ​ផ្សាយ ១៦ សីហា ២០១៩
147

ថ្ងៃសុក្រ ១រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី ១៦ ខែ សីហា ឆ្នាំ២០១៩

លោក ជា ហុកលី ប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម បានចូលរួមវគ្គបណ្តុះបណ្តាលស្តីពី “ការអនុវត្តបច្ចេកវិទ្យាថ្មី ដែលធន់ទៅនឹងអាកាសធាតុដើម្បីបង្កើនផលិភាពដំណាំ” នៅសណ្ឋាគារភ្នំប្រុស ខេត្តកំពង់ចាម ដឹកនាំដោយលោក សាយ តុម អនុប្រធាននាយកដ្ឋានសាកវប្បកម្ម និងដំណាំរួមផ្សំ នៃអគ្គនាយកដ្ឋានកសិកម្ម និងជាប្រធានធនធានមនុស្សនៃកម្មវិធី ASPIRE ដែលមានអ្នកចូលរួមសរុបចំនួន ១៧នាក់ ក្នុងនោះស្រីចំនួន ០៤នាក់ ។ វគ្គបណ្តុះបណ្តាលរៀបចំដោយអគ្គនាយកដ្ឋានកសិកម្ម និងមានការគាំទ្រថវិកាដោយរាជរដ្ឋាភិបាលកម្ពុជា និងកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE)។

ចំនួនអ្នកចូលទស្សនា
Flag Counter