សកម្មភាពការងាររបស់ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ
ចេញ​ផ្សាយ ១៦ សីហា ២០១៩
145

ថ្ងៃសុក្រ ១រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី ១៦ ខែ សីហា ឆ្នាំ២០១៩

#ការិយាល័យផលិតកម្ម និងបសុព្យាបាល

-លោក ទេព វិចិត្រមុនី ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំសប្តាហ៌របស់ការិយាល័យ ដោយមានការចូលរួមពីមន្ត្រីការិយាល័យ និងមន្រ្តីប្រចាំការតាមទាំង៨ក្រុង ស្រុក សរុបអ្នកចូលរួមចំនួន ៣២នាក់ (ស្រី ៦នាក់)។

+របៀបវារៈ

១.ការរាយការណ៏ពីស្ថានភាពជម្ងឺសត្វ និងសកម្មភាពការងាររបស់មន្រ្តីប្រចាំការតាមក្រុង ស្រុក÷

     -គោ ឈឺ សរុប ៧០ក្បាល ព្យាបាល ជា៧០ក្បាល ងាប់ ០ក្បាល

រោគសញ្ញា៖ ក្តៅដង្ហក់, ព្រឺរោម, រាគ, យួរជើង។

     -ជ្រូក ឈឺសរុប ១០ ក្បាល  ព្យាបាលជា ១០ក្បាល ងាប់ ០ក្បាល

រោគសញ្ញា៖ រាគ, អន់ចំណី, ក្តៅដង្ហក់។

២.លទ្ធផលចាក់វ៉ាក់សាំងការពារជម្ងឺសារទឹក គោ ក្របី សរុប ៣,១៦២ ក្បាល ។

+ផែនការបន្ត÷

   -បន្តចុះតាមដានស្ថានភាពជម្ងឺសត្វ

   -បន្តចុះត្រួតពិនិត្យអនាម័យសត្វ សត្តឃាត កន្លែងលក់សាច់

   -បន្តចុះតាមដានការអនុវត្តជីវសុវត្ថិភាពនៅកសិដ្ឋានចិញ្ចឹមសត្វ

 -បន្តចុះចាក់វ៉ាក់សាំងការពារជម្ងឺសារទឹកគោ ក្របី

ចំនួនអ្នកចូលទស្សនា
Flag Counter