សកម្មភាពការងាររបស់ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ
ចេញ​ផ្សាយ ១៦ សីហា ២០១៩
192

ថ្ងៃព្រហស្បតិ៍ ១៥កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី ១៥ ខែ សីហា ឆ្នាំ២០១៩

#ការិយាល័យផលិតកម្ម និងបសុព្យាបាល

-មន្រ្តីប្រចាំការស្រុកភ្នំស្រួចរបស់ការិយាល័យចំនួន ០២រូប បានបន្តចុះណែនាំម្ចាស់កសិដ្ឋានចិញ្ចឹមជ្រូកសាច់ចំនួន ០៣កន្លែង នៅឃុំព្រៃក្មេង ដើម្បីពិនិត្យតាមដានពីការអនុវត្តជីវសុវត្ថិភាព និងបានណែនាំអោយកម្មករធ្វើការសំអាតអនាម័យជាប្រចាំមុននឹងចេញ ចូលខាងក្នុងកសិដ្ឋាន និងមុនចូលផ្តល់ចំណីជ្រូក ។

-លោក ខេន ប៊ុនធឿន មន្រ្តីប្រចាំការស្រុកគងពិសី បានបន្តចុះណែនាំម្ចាស់កសិដ្ឋានចិញ្ចឹមជ្រូកសាច់ចំនួន ០១កន្លែង  នៅភូមិក្រាំងឫស្សី  ឃុំមហាឫស្សី  ស្តីពីជីវសុវត្ថិភាព  នឹងសំអាតអនាម័យខ្លួនប្រាណជាប្រចាំមុនចេញនឹងចូលកសិដ្ឋាន។

-លោក ឆន ស៊ីម មន្រ្តីប្រចាំការស្រុកសំរោងទង បានចុះភូមិថ្លុករាំងឃុំខ្ទុំក្រាំងជួបជាមួយកសិករចិញ្ចឹមជ្រូកកសិដ្ឋានចំនួន ០២កន្លែង និងណែនាំពីកាធ្វើអនាម័យ និងការរពារជំងឺឆ្លងផ្សេងៗមកលើសត្វជ្រូកក្នុងកសិដ្ឋាន។

ចំនួនអ្នកចូលទស្សនា
Flag Counter