សកម្មភាពការងាររបស់ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ
ចេញ​ផ្សាយ ១៣ សីហា ២០១៩
149

ថ្ងៃច័ន្ទ ១២កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹង ថ្ងៃទី ១២ ខែ សីហា ឆ្នាំ២០១៩

#ការិយាល័យផលិតកម្ម និងបសុព្យាបាល

-លោក ទេព វិចិត្រមុនី ប្រធានការិយាល័យ បានដឹកនាំក្រុមការងាររបស់ការិយាល័យផលិតកម្ម និងបសុព្យាបាល ធ្វើការចុះណែនាំ និងតាមដានការអនុវត្តជីវសុវត្ថិភាពរបស់កសិដ្ឋានចិញ្ចឹមជ្រូក នៅភូមិទួលសាលា ឃុំទួលសាលា ស្រុកបសេដ្ឋបានចំនួន ២កន្លែង។

-លោក អ៊ុំ ស៊ីថា  មន្រ្តីការិយាល័យប្រចាំការស្រុកភ្នំស្រួច  បានចុះរៀបចំផែនការចាក់វ៉ាក់សាំងការពារជម្ងឺសារទឹក គោ ក្របី នៅឃុំតាំងសំរោង ជាមួយក្រុមប្រឹក្សាឃុំ និងបន្តចុះពិនិត្យសុខភាពមាន់នៅភូមិត្រយ៉ូវឃុំតាំងសំរោង ដែលជាកសិករស្ថិតក្នុងគម្រោងជីអាយហ្សិត(GIZ)។

-លោក ជុន ម៉ាញ មន្រ្តីការិយាល័យប្រចាំការស្រុកឱរ៉ាល់ ចុះបាញ់ថ្នាំសម្លាប់មេរោគជូនកសិករចិញ្ចឹមមាន់នៅភូមិដីឆ្នាំង ឃុំហោងសំណំ បានចំនួន ២ កន្លែង។

ចំនួនអ្នកចូលទស្សនា
Flag Counter