សកម្មភាពការងាររបស់ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ
ចេញ​ផ្សាយ ០៧ សីហា ២០១៩
153

ថ្ងៃ​អង្គារ​ ០៦កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៩

#ការិយាល័យផលិតកម្ម និងបសុព្យាបាល

-លោក ឆន ស៊ីម មន្ត្រីប្រចាំការស្រុកសំរោងទង បានបន្តចុះណែនាំកសិករចិញ្ចឹមជ្រូកលក្ខណៈគ្រួសារពីការធ្វើអនាម័យទ្រុង,ការអនុវត្តជីវសុវត្ថិភាព និងបាញ់ថ្នាំសម្លាប់មេរោគនៅទ្រុងកសិករចិញ្ចឹម នៅភូមិតាំងតាឡាត់ ឃុំព្នាយ ចំនួន ២ គ្រួសារ។

-លោក ខេន ប៊ុនធឿន មន្រ្តីប្រចាំការស្រុគងពិសី បានចុះជួបជាមួយភ្នាក់ងារសុខភាពសត្វភូមិ ក្រុមប្រឹក្សាឃុំវាល ដើម្បីដាក់ផែនការចាក់វ៉ាក់សាំងការពារជម្ងឺសារទឹក គោ ក្របី ទាំង ២២ ភូមិ ទូទាំងឃុំ ។

-លោក អ៊ុ ស៊ីថា និងលោក ប្រាក់ វ៉ាន់ថា មន្រ្តីប្រចាំការស្រុកភ្នំស្រួច សហការជាមួយភ្នាក់ងារសុខភាពសត្វភូមិ បើកយុទ្ធនាការចាក់វ៉ាក់សាំង ការពារជម្ងឺសារទឹក គោ ក្របី នៅភូមិក្រាំងស្យា ឃុំគីរីវ័ន្ត ចាក់បានគោសរុប ៩៨ក្បាល។

-មន្រ្តីផ្នែកមជ្ឈមណ្ឌលបង្កាត់សិប្បនិម្មិតបានបង្កាត់គោ ដោយសិប្បនិម្មិតចំនួន ៣ ក្បាល នៅភូមិព្រៃបេង ឃុំស្គុះ និងភូមិត្រពាំងគិន, ឃុំព្នាយ។

ចំនួនអ្នកចូលទស្សនា
Flag Counter