សកម្មភាពការងាររបស់ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ
ចេញ​ផ្សាយ ០១ សីហា ២០១៩
175

ថ្ងៃព្រហស្បហ៌ ១កើតខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី ០១ ខែសីហា ឆ្នាំ២០១៩

#ការិយាល័យផលិតកម្ម និងបសុព្យាបាល

-លោក ឈឹម សុនា អនុប្រធានការិយាល័យ  និងមន្រ្តីជាប់កិច្ចសន្យា ១រូប បានចូលរួមជាមួយគណៈកម្មការខេត្ត ចុះស្រង់ស្ថិតិ និងកំណត់តម្លៃមូលដ្ឋានភាស៊ីគ្រប់ប្រភេទដើម្បីដាក់អោយដេញថ្លៃជាសាធារណៈ សម្រាប់ឆ្នាំ២០២០ នៅស្រុកបសេដ្ឋ និងស្រុកគងពិសីចំនួន ៤កន្លែង ។

-ក្រុមការងារដឹកនាំដោយលោកប្រធានការិយាល័យ បានបន្តចុះតាមដានការអនុវត្តជីវសុវត្ថិភាពនៅកសិដ្ឋាន ចិញ្ចឹមជ្រូកនៅឃុំស្តុក ស្រុកគងពិសី និងឃុំព្រះស្រែ ស្រុកបសេដ្ឋ ចំនួន ៤ កន្លែង។

-លោក ខេន ប៊ុនធឿន  មន្រ្តីប្រចាំការស្រុកគងពិសី និងលោក ឆន ស៊ីម មន្ត្រីប្រចាំការស្រុកសំរោងទង ចុះតាមដានការអនុវត្តជីវសុវត្ថិភាពនៅកសិដ្ឋានចិញ្ចឹមជ្រូកចំនួន ៥កន្លែងភូមិកក់ក្រពើ ឃុំស្នំក្រពើ ស្រុកគងពិសី និងភូមិស្រីសំពោង ឃុំខ្ទុំក្រាំង ស្រុកសំរោងទង ដោយបានណែនាំម្ចាស់ និងកម្មករមានទឹកជ្រលក់ជើង នៅមុខរោង ប្តូរសំលៀកបំពាក់ និងស្បែកជើងជាដើម។

-មន្រ្តីប្រចាំការស្រុកឱរ៉ាល់ និងស្រុកភ្នំស្រួច បានចុះតាមដានណែនាំអាជីវករពិឃាតលក់សាច់ក្នុងការធ្វើអនាម័យកន្លែងពិឃាត និងកន្លែងតាំងលក់ ដើម្បីធានាដល់ការហូបចុក និងសុខភាពសាធារណៈ។

-មន្រ្តីការិយាល័យប្រចាំការសត្តឃាតបាត់ដឹង វាំងចាស់  ក្រាំងចេក ស្រុកឧដុង្គ និងក្រុងច្បារមន បានអនុវត្តការបាញ់ថ្នាំសម្លាប់មេរោគនិងមធ្យោបាយ ដឹកជញ្ជូនជ្រូកចូលសត្តឃាតដ្ឋានដើម្បីទប់ស្កាត់ការឆ្លងរាលដាលជម្ងឺប៉េស្តជ្រូកអាហ្វ្រិក។

ចំនួនអ្នកចូលទស្សនា
Flag Counter