កិច្ចប្រជុំបូកសរុបការងារកសិកម្មប្រចាំសប្តាហ៍ទី១ និងលើកទិសដៅបន្តសម្រាប់សប្តាហ៍ទី២ ខែសីហា ឆ្នាំ២០១៩
ចេញ​ផ្សាយ ៣០ កក្កដា ២០១៩
160

ថ្ងៃអង្គារ ១៤រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក  ២៥៦៣ ត្រូវនឹង ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩

នៅសាលប្រជុំនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត៖ បានបើកកិច្ចប្រជុំបូកសរុបការងារកសិកម្មប្រចាំសប្តាហ៍ទី១ និងលើកទិសដៅបន្តសម្រាប់សប្តាហ៍ទី២ ខែសីហា ឆ្នាំ២០១៩ ក្រោមកិច្ចដឹកនាំប្រជុំដោយលោក ឈៀង តុលា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ ព្រមទាំងមានការចូលរួមពីលោកថ្នាក់ដឹកនាំមន្ទីរ លោក លោកស្រី នាយរងខណ្ឌរដ្ឋបាលទាំង ២ និងការិយាល័យជំនាញចំណុះមន្ទីរទាំង ១០ ដើម្បីបូកសរុប និងតាមដានការងារបង្កបង្កើនផលស្រូវរដូវវស្សា និងតាមដានស្ថានភាពនៃជម្ងឺប៉េស្តជ្រូកអាហ្វ្រិកតាមបណ្តាស្រុក ក្រុងទាំង ៨។

ចំនួនអ្នកចូលទស្សនា
Flag Counter