សកម្មភាពការងារនៃខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ស្ពឺ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត
ចេញ​ផ្សាយ ៣០ កក្កដា ២០១៩
419

ថ្ងៃច័ន្ទ ១៣រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក  ២៥៦៣ ត្រូវនឹង ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩

#ខណ្ឌរដ្ឋបាលព្រៃឈើកំពង់ស្ពឺ

-លោក ផល មុនី នាយខណ្ឌ លោក អ៊ុក សារ៉ា នាយរងខណ្ឌ រួមជាមួយមន្ត្រីផ្នែករដ្ឋបាលព្រៃឈើឪរ៉ាល់ បានចូលរួមជាមួយគណៈបញ្ជាការឯកភាពខេត្តដឹកនាំដោយឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ដុតកំទេចឡានបាកុង ចំនួន៦គ្រឿង ស្ថិតនៅភូមិច្រកទៀក ឃុំត្រពាំងជោ ស្រុកឳរ៉ាល់ ខេត្តកំពង់ស្ពឺ។

-លោក ផល មុនី នាយខណ្ឌ និងលោកនាយរងទទួលបន្ទុករួម ផ្នែករដ្ឋបាលព្រៃឈើបសេដ្ឋ លោក ហ៊ន ធា នាយសង្កាត់រដ្ឋបាលព្រៃឈើត្រែងត្រយឹង និងលោក ម៉ក់ សាវី នាយរងសង្កាត់រដ្ឋបាលព្រៃឈើត្រែងត្រយឹង បានចូលរួមកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋខេត្តកំពង់ស្ពឺ លើករណីការចុះបញ្ជីដីពាក់ព័ន្ឋសម្បទានដីសេដ្ឋកិច្ចក្រុមហ៊ុនអភិវឌ្ឍន៍ដំណាំឧស្សាហកម្ម អ៊ុក ឃុន ស្ថិតនៅភូមិទី១ ភូមិទី៤ ភូមិទី៥ ភូមិទី៦ និងភូមិពាមទុង ឃុំត្រែងត្រយឹង ភូមិដំណាក់ត្រាច និងត្រពាំងខ្លុង ឃុំដំបូករូង និងភូមិកុមារពេទ្យ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នៅសាលាខេត្តកំពង់ស្ពឺ។

-ផ្នែករដ្ឋបាលព្រៃឈើបសេដ្ឋ បានចែកចាយកូនឈើចំនួន ១៣០ ដើម ក្នុងនោះប្រភេទឈើបេង ៧០ដើម គីនីន ៣០ដើម និងកកោះ៣០ដើម ឲ្យទៅសាលានគរបាលជាតិភូមិភាគ៣។

-សង្កាត់រដ្ឋបាលព្រៃឈើបសេដ្ឋ រួមជាមួយផ្នែករដ្ឋបាលព្រៃឈើបសេដ្ឋ បានសហការជាមួយកម្លាំងកងរាជអាវុធហត្ថស្រុកបរសេដ្ឋ  បានឃាត់ចាប់រថយន្តចំនួន ០១គ្រឿង ម៉ាកហ៊ីយាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-6485 ដឹកជញ្ជូនឈើមូល ប្រភេទឈើទាលចំនួន ១២កំណាត់ ស្មើនឹង ១.៦០៤ម៉ែត្រត្រីគុណ ត្រង់ចំណុចភូមិព្រៃត្រពាំងឈូក ឃុំបសេដ្ឋ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។ វត្ថុតាងយកមករក្សាទុកនៅទីស្នាក់ការខណ្ឌរដ្ឋបាលព្រៃឈើកំពង់ស្ពឺ ។

-លោក ឡាង អូន នាយសង្កាត់រដ្ឋបាលព្រៃឈើគីរីវ័ន្ត បានចូលរួមស្រង់ទិន្នន័យគោលរបស់សមាជិកបណ្តុំនៅសហគមន៍ព្រៃឈើក្រាំងសេរី ឃុំគីរីវ័ន្ត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ចំនួនអ្នកចូលទស្សនា
Flag Counter