ថ្ងៃច័ន្ទ ១៣រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ២៥៦៣ ត្រូវនឹង ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩
#ការិយាល័យផលិតកម្ម និងបសុព្យាបាល
-លោក ទេព វិចិត្រមុនី ប្រធានការិយាល័យ បានដឹកនាំក្រុមការងារចុះពិនិត្យសុខភាពសត្វ នៅកន្លែងចិញ្ចឹមបំប៉នគោ ស្ថិតនៅភូមិកំណប់ ឃុំស្វាយចចឹប ស្រុកបសេដ្ឋ ដោយពិនិត្យលើការផ្តល់ចំណី,ណែនាំពីការធ្វើជីវសុវត្ថិភាព និងការចាក់វ៉ាក់សាំងការពារជម្ងឺគោផងដែរ។
-លោក ញឹម ឈឿន មន្រ្តីប្រចាំការស្រុកឧដុង្គ បន្តចុះតាមដានការអនុវត្តជីវសុវត្ថិភាពនៅកសិដ្ឋានចិញ្ចឹមជ្រូកចំនួន ២កន្លែង នៅឃុំក្រាំចេក ដោយបានណែនាំម្ចាស់ និងកម្មករអោយមានទឹកជ្រលក់ជើង នៅមុខរោង ប្តូរសំលៀកបំពាក់ និងស្បែកជើង ជាដើម។
-លោក ខេន ប៊ុនធឿន មន្រ្តីប្រចាំការស្រុកគងពិសី និងលោក ជុន ម៉ាញ មន្រ្តីប្រចាំការស្រុកឱរ៉ាល់ បន្តចុះតាមដាន និងណែនាំកសិករចិញ្ចឹមជ្រូកលក្ខណះគ្រួសារចំនួន ៤គ្រួសារ អំពីការធ្វើអនាម័យ បាញ់ថ្នាំសម្លាប់មេរោគ ការចេញ-ចូលទ្រុង ត្រូវមានទឹកជ្រលក់ជើង ដូរសំលៀកបំពាក់ ស្បែកជើង ដើម្បីការពារការចម្លងជម្ងឺ ពិសេសជម្ងឺប៉េស្តជ្រូកអាហ្វ្រិក។
-លោក សួន សុខុម មន្រ្តីប្រចាំការស្រុកបសេដ្ឋ បានចុះពិនិត្យកសិករចិញ្ចឹមទាសាច់ នៅភូមិត្រពាំងត្រយឹងឃុំពោធិចំរើនស្រុកបសេដ្ឋ ដោយណែនាំពីការធ្វើអនាម័យ,ការផ្តល់ចំណីនិងការអនុវត្តជីវសុវត្ថិភាព ការពារការចម្លងជម្ងឺ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម