សកម្មភាពការងារនៃខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ស្ពឺ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត
ចេញ​ផ្សាយ ២៥ កក្កដា ២០១៩
175

នាថ្ងៃព្រហស្បតិ៍ ៩រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០១៩

#ខណ្ឌរដ្ឋបាលព្រៃឈើកំពង់ស្ព

-លោកនាយខណ្ឌរដ្ឋបាលព្រៃឈើកំពង់ស្ពឺ បានចូលរួមប្រជុំនៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្តីពីការពិនិត្យតាមដាន និងវាយតម្លៃនូវវឌ្ឍនភាពដីសម្បទានសេដ្ឋកិច្ច។

-លោក ម៉ៅ បរិមិន្ទ លោក ប៉ែន សុវណ្ណា លោក អ៊ុក សារ៉ា នាយរងខណ្ឌរដ្ឋបាលព្រៃឈើ លោកនាយផ្នែករដ្ឋបាលព្រៃឈើឱរ៉ាល់ នាយរងផ្នែករដ្ឋបាលព្រៃឈើបរសេដ្ឋ នាយរងផ្នែករដ្ឋបាលព្រៃឈើកំពង់ស្ពឺ បានចូលរួមប្រជុំនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត

-ផ្នែករដ្ឋបាលព្រៃឈើកំពង់ស្ពឺ និងសង្កាត់រដ្ឋបាលព្រៃឈើសំរោងទង បានចុះពិនិត្យទីតាំងតំបន់អាជីវកម្មថ្ម របស់ក្រុមហ៊ុនHTTK មានទីតាំងនៅភូមិថ្មពុក ភូមិដីក្រហម ឃុំធម្មតាអរ ស្រុកសំរោងទង

-លោក ចាន់ មុនីនាថ នាយរងផ្នែករដ្ឋបាលព្រៃឈើ លោក ឡាង អូន នាយសង្កាត់រដ្ឋបាលព្រៃឈើ និងលោក ឌឹម សូនី មន្រ្តីផ្នែករដ្ឋបាលព្រៃឈើបសេដ្ឋ បានចូលរួមប្រជុំពិភាក្សា និងស្ទង់មតិក៍ដូចជាកង្វល់របស់ប្រជាសហគមន៍ភូមិក្រាំងល្ហុង ពាក់ព័ន្ធនឹងក្រុមហ៊ុនកាយដីនៅព្រៃសហគមន៍ដីក្រហមមហាសាំង។

-លោក ប៉ែន ទី នាយរងសង្កាត់រដ្ឋបាលព្រៃឈើតាសាល បានចែក និងដាំកូនឈើប្រណីត (បេង) ចំនួន ២៥០ដើម នៅក្នុងបរិវេណអនុវិទ្យាល័យឡូតូរី ក្នុងឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ដោយសហការជាមួយ អង្គការជីវិតថ្លៃថ្នូរ (L W D) ប្រចាំស្រុកឱរ៉ាល់ ព្រមទាំងមានការចូលរួមពីលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ។

-នាយសង្កាត់រដ្ឋបាលព្រៃឈើថ្ពង បានជូនក្រុមការងាររដ្ឋបាលព្រៃឈើថ្នាក់កណ្តាលចុះពិនិត្យមើលចំការកូនឈើភ្នំខ្ទង់បន្តទៀត។

ចំនួនអ្នកចូលទស្សនា
Flag Counter