សិក្ខាសាលាស្តីពី "ការផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងស្តីពី បទដ្ឋានកសិកម្ម នីតិវិធី និងវិធានការបច្ចេកទេសក្នុងការគ្រប់គ្រង និងការធ្វើអាជីវកម្មសម្ភារកសិកម្ម"
ចេញ​ផ្សាយ ២៥ កក្កដា ២០១៩
179

នាព្រឹកថ្ងៃព្រហស្បតិ៍ ៩រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០១៩

នៅសាលប្រជុំនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត៖ បានរៀបចំសិក្ខាសាលាស្តីពី "ការផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងស្តីពី បទដ្ឋានកសិកម្ម នីតិវិធី និងវិធានការបច្ចេកទេសក្នុងការគ្រប់គ្រង និងការធ្វើអាជីវកម្មសម្ភារកសិកម្ម" ក្រោមអធិបតីភាពលោក ជូ សុខវិជ្ជា អនុប្រធាននាយកដ្ឋាន​នីតិកម្មកសិកម្ម នៃអគ្គនាយកដ្ឋានកសិកម្ម លោក ឈៀង តុលា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ព្រមទាំងលោកស្រី អនុប្រធានមន្ទីរ លោក លោកស្រី អនុប្រធាន និងមន្រ្តីការិយាល័យនីតិកម្មកសិកម្ម និងបងប្អូនអាជីវករប្រកបរបរលើវិស័យកសិកម្ម។

ចំនួនអ្នកចូលទស្សនា
Flag Counter