សកម្មភាពការងាររបស់ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ
ចេញ​ផ្សាយ ២៥ កក្កដា ២០១៩
286

ថ្ងៃព្រហស្បតិ៍ ៩រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹង ថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០១៩ ដូចខាងក្រោម ÷

-លោក ទេព វិចិត្រមុនី ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល និងមន្រ្តី បានចុះណែនាំកសិករចិញ្ចឹមជ្រូកលក្ខណះគ្រួសារពីការប្រើប្រាស់ទឹកជ្រលក់ជើង និងអនាម័យខ្លួនប្រាណមុនចូលទ្រុងជ្រូក និងបាញ់ថ្នាំសម្លាប់មេរោគនៅកន្លែងចិញ្ចឹម ៦ កន្លែងនៅភូមិស្វាយរំពារ ឃុំទួលសាលា ស្រុកបសេដ្ឋ។

-លោក ឆន ស៊ីម  មន្រ្តីប្រចាំការស្រុកសំរោងទង ចុះណែនាំកសិករចិញ្ចឹមជ្រូកលក្ខណះគ្រួសារចំនួន ៣កន្លែងនៅភូមិចុងបឹង ឃុំសំរោងទង និងលោកស្រី អ៊ុន ពិសិដ្ឋ ប្រចាំការស្រុកឧដុង្គ បានណែនាំកសិករថិញ្ចឹមជ្រូកនៅភូមិខ្នរអំពិល ឃុំវាលពង់ អំពីវិធានការជីវសុវត្ថិភាព ដើម្បីការពារការចម្លងជម្ងឺ ពិសេសជម្ងឺប៉េស្តជ្រូកអាហ្វ្រិកនិងចែកថ្នាំសម្លាប់មេរោគសម្រាប់ប្រើបន្តនៅទ្រុងរបស់កសិករ។ 

-លោក អ៊ុ ស៊ីថា មន្រ្តីការិយាល័យ និងមន្ត្រីអនុវត្តគម្រោងឡាសិត ២ប្រចាំស្រុកឱរ៉ាល់ បានចុះប្រជុំជាមួយកសិករនៅភូមិព្រៃធំ ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ដើម្បីចងក្រងក្រុមផលិត (ការចិញ្ចឹមមាន់) និងស្វែងយល់ពីការផ្គត់ផ្គង់ ដើម្បីតំរង់ទិសទៅរកទីផ្សារ មានកសិករចូលរួមសរុប ៣០ នាក់ (ស្រី ២៤ នាក់)។

-លោក ជុន ម៉ាញ មន្រ្តីប្រចាំការស្រុកឱរ៉ាល់ បានចុះណែនាំអ្នកដឹកកូនជ្រូកតាមជុច ៣នាក់ ដើរលក់នៅភូមិមនោម្យ ឃុំហោងសំណំ ពន្យល់ណែនាំអំពីជម្ងឺប៉េស្តជ្រូកអាហ្វ្រិក ការសាយភាយ ការចម្លង ការបង្ការ ការពារការចម្លងពីតំបន់មួយទៅតំបន់មួយ និងពិសេសអោយបញ្ឈប់ការដឹកពីកន្លែងមួយទៅកន្លែងមួយ។

ចំនួនអ្នកចូលទស្សនា
Flag Counter