សកម្មភាពការងាររបស់ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ
ចេញ​ផ្សាយ ២៥ កក្កដា ២០១៩
165

នាថ្ងៃពុធ ៨រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០១៩

#ការិយាល័យផលិតកម្ម និងបសុព្យាបាល
-លោក ទេព វិចិត្រមុនី ប្រធានការិយាល័យ និងកញ្ញា សុខ ច័ន្ទធឿន អនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល បានចូលរួមក្នុងកិច្ចប្រជុំកម្មវិធីឡជីវឧស្ម័នថ្នាក់ជាតិ នៅខេត្តកំពត។
-លោក ឈឹម សុនា អនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល បានចូលរួមប្រជុំពិភាក្សាស្តីពី "ការសម្រួលលិខិតបទដ្ឋានមួយចំនួនទាក់ទងនិងអ្វីដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ផ្តល់អោយទៅការិយាល័យច្រកចេញ_ចូលតែមួយ ថ្នាក់ក្រុង ស្រុក" ក្រោមអធិបតីភាពឯកឧត្តម តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដោយមានការអញ្ជើញចូលរួមពីលោកប្រធាន អនុមន្ទីរ ប្រធាន អនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលទាំង២៥ ខេត្ត រាជធានី។
-លោក គង់ សុខឡាង មន្រ្តីប្រចាំការក្រុងច្បារមន និងលោក សួន សុខុម មន្រ្តីប្រចាំការស្រុកបសេដ្ឋ បានអនុវត្តការបាញ់ថ្នាំសម្លាប់មេរោគនៅសត្តឃាតដ្ឋានក្រុងច្បារននិងសត្តឃាតស្លាបលែង ស្រុកបសេដ្ឋ។

 

ចំនួនអ្នកចូលទស្សនា
Flag Counter