សិក្ខាសាលាស្ដីពី "ការគ្រប់គ្រងស្ថិតិទិន្នន័យកៅស៊ូ"
ចេញ​ផ្សាយ ២៥ កក្កដា ២០១៩
158

នាថ្ងៃពុធ ៨រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០១៩

លោក កា ពិសិដ្ធ មន្ត្រីការិយាល័យកៅស៊ូ បានចូលរួមសិក្ខាសាលាស្ដីពី "ការគ្រប់គ្រងស្ថិតិទិន្នន័យកៅស៊ូ" ក្រោមអធិបតីភាពលោកបណ្ឌិត អូន សុវណ្ណ អគ្គនាយករងនៃ អគ្គនាយកដ្ឋានកៅស៊ូ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទខេត្តពោធិ៍សាត់ សរុបសិក្ខាកាមចូលរួមចំនួន ៤០ នាក់ /ស្រី ៧ នាក់ ដែលប្រព្រឹត្តទៅនៅសណ្ឋាគារសេនជូរីពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។ គោលបំណងនៃអង្គសិក្ខាសាលា៖

១. ចង់បញ្ជ្រាប និងពង្រឹងសមត្ថភាពបន្ថែមដល់ការិយាល័យកៅស៊ូនៅថ្នាក់ ខេត្ត មានចំណេះដឹងគ្រប់គ្រាន់ ដើម្បីបំពេញការងារកៅស៊ូល្អប្រសើរត្រឹមត្រូវជាក់លាក់ ក្នុងការងារសម្រង់ទិន្នន័យកៅស៊ូក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាពស្ដង់ដារ ។

ចំនួនអ្នកចូលទស្សនា
Flag Counter