កិច្ចប្រជុំបូកសរុបលទ្ធផលការងារកសិកម្មប្រចាំខែកក្កដា ឆ្នាំ២០១៩
ចេញ​ផ្សាយ ២៤ កក្កដា ២០១៩
179

នាថ្ងៃពុធ ៨រោច ខែអសាឍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ហៃទី២៤ ខែ កក្កដា ឆ្នាំ២០១៩

នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ៖ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារកសិកម្មប្រចាំខែកក្កដា ឆ្នាំ២០១៩ និងលើកទិសដៅបន្តសម្រាប់ខែសីហា ឆ្នាំ២០១៩ ក្រោមកិច្ចដឹកនាំប្រជុំដោយលោក ឈៀង តុលា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងមានការចូលរួមពីលោកអនុប្រធានមន្ទីរ លោក លោកស្រីនាយ និងនាយរងខណ្ឌទាំង២, លោក លោកស្រី ប្រធាន អនុប្រធានការិយាល័យចំណុះមន្ទីរទាំង១០ និងលោកប្រធានការិយាល័យកសិកម្មក្រុង ស្រុកទាំង ៨ ដែលមានរបៀបវារៈដូចខាងក្រោម៖

១.មតិស្វាគមន៍ និងបើកអង្គប្រជុំរបស់លោកប្រធានអង្គប្រជុំ

២.ផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុទ្ធរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងរដ្ឋបាលខេត្ត

៣.ពិនិត្យឆ្លងរបាយការណ៍សម្រាប់ដាក់ជូនខេត្ត និងក្រសួង

៤.បទបង្ហាញលទ្ធផលការងារតាមបណ្តាការិ. អង្គភាពដែលអនុវត្តបាន និងបញ្ហាប្រឈម

៥.មតិយោបល់របស់ការិយាល័យក្រុង ស្រុកទាំង ៨ ថ្នាក់ដឹកនាំខណ្ឌទាំង២ និងការិយាល័យចំណុះមន្ទីរទាំង១០

៦.មតិយោបល់របស់លោក លោកស្រី អនុប្រធានមន្ទីរ

៧.មតិបូកសរុបបិទអង្គប្រជុំ របស់លោកប្រធានអង្គប្រជុំ

ចំនួនអ្នកចូលទស្សនា
Flag Counter