កិច្ចប្រជុំពិភាក្សាលើ "ជម្ងឺប៉េស្តជ្រូកអាហ្រ្វិកនៅកម្ពុជា"
ចេញ​ផ្សាយ ២៣ កក្កដា ២០១៩
172

នាព្រឹកថ្ងៃអង្គារ ៧រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី ២៣ ខែ កក្កដា ឆ្នាំ២០១៩

នៅសាលប្រជុំនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត៖ បានរៀបចំកិច្ចប្រជុំពិភាក្សាលើជម្ងឺប៉េស្តជ្រូកអាហ្រ្វិកនៅកម្ពុជា ក្រោមអធិបតីភាពឯកឧត្តម កៅ ផល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកបណ្ឌិត ហ៊ុល ដាវុន អគ្គនាយករង នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ព្រមទាំងមានការចូលរួមពីលោក ប្រធានមន្ទីរ លោកស្រីអនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមន្រ្តីការិយាល័យផលិតកម្ម និងបសុព្យាបាល និងម្ចាស់កសិដ្ឋានចិញ្ចឹមជ្រូកជុំវិញខេត្ត សរុបអ្នកចូលរួមប្រមាណ ៧៥នាក់។ គោលបំណងនៃកិច្ចប្រជុំ គឺដើម្បី៖

១.ការបង្ការទប់ស្កាត់ការរាលដាល និងការពារជម្ងឺប៉េស្តជ្រូកអាហ្រ្វិក

២.ជំរុញបន្ថែលើការអនុវត្តវិធានការជីវសុវត្ថិភាពនៅកសិដ្ឋានចិញ្ចឹមជ្រូក ដើម្បីបង្ការទប់ស្កាត់ការចម្លងជម្ងឺប៉េស្តជ្រូកអាហ្រិ្វក។

ចំនួនអ្នកចូលទស្សនា
Flag Counter