សិក្ខាសាលាពិគ្រោះយោបល់ "ជាមួយអ្នកពាក់ព័ន្ធ ក្នុងការការពារ និងស្តារសេវាកម្មទីជម្រាលនៅតំបន់ជួរភ្នំក្រវ៉ាញ"
ចេញ​ផ្សាយ ២៣ កក្កដា ២០១៩
196

នាថ្ងៃច័ន្ទ ៦រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី ២២ ខែ កក្កដា ឆ្នាំ២០១៩

នៅសាលប្រជុំនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត៖ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ "ជាមួយអ្នកពាក់ព័ន្ធ ក្នុងការការពារ និងស្តារសេវាកម្មទីជម្រាលនៅតំបន់ជួរភ្នំក្រវ៉ាញ" ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគ្រប់គ្រងគម្រោង CoWES ថ្នាក់ជាតិ ឯកឧត្តម ព្រំ វណ្ណៈ អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ស្ពឺ អស់លោក លោកស្រី អមដំណើរគណៈប្រតិភូ លោកប្រធានមន្ទីរ លោកអនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត អាជ្ញាធរឃុំ ស្រុក គោលដៅទាំង២ (ស្រុកឱរ៉ាល់ និងស្រុកភ្នំស្រួច) ប្រធាន អនុប្រធានសហគមន៍ព្រៃឈើទាំង ៣ (សហគមន៍ព្រៃឈើដំរីចាក់ធ្លក សហគមន៍ព្រៃឈើតាំងបំពង់ និងសហគមន៍ការពារតំបន់ធម្មជាតិរស្មីសាមគ្គីត្រពាំងជោរ) អង្គការជីវិតថ្លៃថ្នូរ (LWD) អង្គការម្លប់បៃតង តំណាងក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ចទាំង ២០ ម្ចាស់ដីចំការមានទំហំដីធំៗ និងអស់លោក លោកស្រី មន្រ្តីឱវាទមន្ទីរកសិកម្ម សរុបអ្នកចូលរួមប្រមាណ ១១០នាក់ ។ សិក្ខាសាលានេះមានគោលបំណង៖

១.ដំណើរការផ្សព្វផ្សាយកម្មវិធីជាតិ ដើម្បីប្រយុទ្ធប្រឆាំងការធ្លាក់ចុះគុណភាពដី និងរួមចំណែកទប់ស្កាត់ ដោះស្រាយនូវបញ្ហាធ្លាក់ចុះគុណភាពដី និងបញ្រ្ជាបគោលការណ៍សំខាន់ៗ លើការថែរក្សា ការពារ ក្សេត្របរិស្ថាន ការបង្កើនលទ្ធភាពដី និងការប្រើប្រាស់ដីប្រកបដោយចីរភាព។

២.រួមគ្នាដើម្បីពិនិត្យថថសក្កានុពល និងមេរៀនពិសោធន៍ល្អៗ របស់សហគមន៍សម្រាប់កសាងផែនការសកម្មភាពអនុវត្តការថែទាំ ការគ្រប់គ្រង និងប្រើប្រាស់ធនធានដី និងធនធានព្រៃឈើ ប្រកបដោយចីរភាព។

៣.រួមគ្នាដើម្បីពិនិត្យ និងកំណត់សកម្មភាពជាអាទិភាព ក្នុងដំណាក់កាលនៃការអនុវត្តការគ្រប់គ្រងរួមគ្នាដើម្បីការពារ និងស្តារសេវាកម្មទីជម្រាល និងប្រព័ន្ធបរិស្ថាននៅតំបន់ជួរភ្នំក្រវ៉ាញ (ប៉ែកខាងលើនៃអាងស្ទឹងព្រែកត្នោត) ដើម្បីឆ្លើយតបផែនការកម្មវិធីសកម្មភាពជាតិ ដើម្បីប្រយុទ្ធប្រឆាំងនឹងការធ្លាក់ចុះនៃគុណភាពដី។

ចំនួនអ្នកចូលទស្សនា
Flag Counter