អបអរសាទរពិធីបុណ្យរុក្ខទិវា ៩ កក្កដា
ចេញ​ផ្សាយ ១៩ កក្កដា ២០១៩
228

នាព្រឹកថ្ងៃព្រហស្បតិ៍ ២រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី ១៨ ខែ កក្កដា​ ឆ្នាំ២០១៩

កំពង់ស្ពឺ៖ ដើម្បីចូលរួមអបអរសាទរពិធីបុណ្យរុក្ខទិវា ៩ កក្កដា លោកឈៀង តុលា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានដឹកនាំមន្រ្តីឱវាទ ចូលរួមអបអរសាទរពិធីបុណ្យរុក្ខទិវា ៩ កក្កដា ក្រោមអធិបតីភាពឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម វី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ព្រមទាំងមានការចូលរួមសំណាក់ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំខេត្ត មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ មន្ទីរជុំវិញខេត្ត អភិបាលក្រុងស្រុកទាំង ៨ សិស្សានុសិស្ស និងប្រជាពលរដ្ឋសរុបប្រមាណជាង ៥០០នាក់ ដែលប្រារព្ធទៅនៅតំបន់រដ្ឋបាលខេត្តកំពង់ស្ពឺ ស្ថិតនៅតាមដងផ្លូវលេខ ១៤៣ ភូមិទួលគោក សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

ចំនួនអ្នកចូលទស្សនា
Flag Counter