សកម្មភាពការងារនៃខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ស្ពឺ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត
ចេញ​ផ្សាយ ១៨ កក្កដា ២០១៩
218

ថ្ងៃពុធ ១រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី ១៧ ខែ កក្កដា ឆ្នាំ២០១៩

#ខណ្ឌរដ្ឋបាលព្រៃឈើកំពង់ស្ពឺ

- មន្រ្តីខណ្ឌ ផ្នែក និងសង្កាត់រដ្ឋបាលព្រៃឈើ បានចូលរួមដាំឈើ និងចងបដារ សម្រាប់រុក្ខទិវាថ្នាក់ខេត្តដែលប្រព្រឹត្តនៅថ្ងៃទី១៨/០៧/២០១៩។

-លោក ចាន់ មុនីនាថ នាយរងផ្នែករដ្ឋបាលព្រៃឈើបសេដ្ឋ បានដឹកនាំមន្រ្តីក្រោមឱវាទ រួមជាមួយលោក ឡាងអូន នាយសង្កាត់រដ្ឋបាលព្រៃឈើគីរីវ័ន្ត លោក យូ សេង មន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើកំពង់ស្ពឺ សហការជាមួយការិយាល័យរ៉ែ និងថាមពល អាជ្ញាធរឃុំ  និងគណៈកម្មការគ្រប់គ្រងសហគមន៍រាំងពេន បានចុះពិនិត្យផ្ទៀងផ្ទាត់ផលប៉ះពាល់សហគមន៍រាំងពេន ជាមួយទីតាំងធ្វើអាជីវកម្មកិនថ្មរបស់ក្រុមហ៊ុនតុងហ្វុង ស្ថិតនៅភូមិព្រំតោស ឃុំព្រៃរំដួល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

-លោក​ ម៉ៅ​ បរិមិន្ទ​ នាយរងខណ្ឌរដ្ឋបាលព្រៃឈើកំពង់ស្ពឺ​ បានដឹកនាំនាយសង្កាត់ នាយរងសង្កាត់ ក្រោមឱវាទ ចូលរួមជាមួយក្រុមការងារ និងអាជ្ញាធរឃុំនិទាន បានយកទៀនព្រះវស្សា និងគ្រឿងឧបភោគ បរិភោគ និងបច្ច័យ ប្រគេនដល់ព្រះសង្ឈគង់នៅវត្ត:

១. វត្តអង្គលំទង

២. វត្តអង្គខ្នា

ស្ថិតក្នុងឃុំទិទាន ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។

-លោក សែន សឿន នាយរងសង្កាត់រដ្ឋបាលព្រៃឈើតាសាល ប្រចាំការនៅក្រុមហ៊ុន ហ្គ្រេនឌីស បានចូលរួមជាមួយ ក្រុមការងារចុះវាស់ដីសម្រាប់ចុះបញ្ជីដីជាប្រព័ន្ធ (ទាំងសម្បទានដីសេដ្ឋកិច្ច និងដីឯកជន) នៅភូមិសាស្រ្តឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់។

ចំនួនអ្នកចូលទស្សនា
Flag Counter