កិច្ចប្រជុំ​បូកសរុបឆ្លងរបាយការណ៍​ប្រចាំខែមិថុនា និងប្រចាំឆមាសទី១ ឆ្នាំ២០១៩
ចេញ​ផ្សាយ ១២ កក្កដា ២០១៩
171

នាព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត  ខែអាសាឍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩

រដ្ឋបាលខេត្ត​កំពង់ស្ពឺ​៖ លោកស្រី ណុប សុគន្ធ បានចូលរួមកិច្ចប្រជុំ​បូកសរុបឆ្លងរបាយការណ៍​ប្រចាំខែមិថុនា និងប្រចាំឆមាសទី១ ឆ្នាំ២០១៩ ជាមួយមន្ទីរ/អង្គភាព​ ជំនាញ​ពាក់ព័ន្ធ​ ដែលកិច្ចប្រជុំនេះ​ដឹកនាំដោយ​ លោក​ ហន ភក្តី នាយករងរដ្ឋបាលខេត្ត ។​

កិច្ចប្រជុំនេះ​ ធ្វើឡើងក្នុងគោលបំណងដើម្បីពិនិត្យ​ និងកែសម្រួលរបាយការណ៍ ឱ្យមានភាពសុក្រិត និងត្រឹមត្រូវ មុនដាក់របាយការណ៍នេះ​ ជូនគណ:អភិបាលខេត្ត​ ក្រុមប្រឹក្សាខេត្ត ពិនិត្យ​ និង សម្រេច​ មុននឹងបញ្ជូនទៅក្រសួងមហាផ្ទៃ ៕

ចំនួនអ្នកចូលទស្សនា
Flag Counter