កិច្ចប្រជុំបន្ទាន់ស្តីពី “ការទប់ស្កាត់ នៃការរីករាលដាលជម្ងឺប៉េស្តជ្រូកអាហ្រ្វិក”
ចេញ​ផ្សាយ ១២ កក្កដា ២០១៩
193

ថ្ងៃសុក្រ ១១កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី ១២ ខែ កក្កដា​ ឆ្នាំ២០១៩

នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់​ និងនេសាទខេត្តកំពង់ស្ពឺ៖ បានរៀបចំកិច្ចប្រជុំបន្ទាន់ស្តីពី “វិធានការទប់ស្កាត់ នៃការឆ្លងរីករាលដាលជម្ងឺប៉េស្តជ្រូកអាហ្រ្វិក” ក្រោមកិច្ចដឹកនាំប្រជុំដោយលោក ឈៀង តុលា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងមានការចូលរួមពីលោកស្រី ណុប សុគន្ធ អនុប្រធានមន្ទីរ និងជាអ្នកទទួលបន្ទុកនៃការិយាល័យផលិតកម្ម និងបសុព្យាបាល និងមានការចូលរួមពីលោកប្រធានការិយាល័យ លោក លោកស្រី អនុប្រធានការិយាល័យ មន្រ្តីការិយាល័យ និងមន្ត្រីប្រចំាការតាមស្រុកក្រុងទាំង ៨ សរុបអ្នកចូលរួមសរុបចំនួន ៣០នាក់/ស្រី្ត ៩នាក់។
       ក្នុងដំណើរការកិច្ចប្រជុំនេះផងដែរ លោកប្រធានមន្ទីរបានមានប្រសាសន៍ទាក់ទងនឹងសេចក្តីប្រកាសរបស់ក្រសួងកសិកម្មស្តីពី “ការផ្ទុះជម្ងឺប៉េស្តជ្រូកអាហ្រ្វិក” នៅតាមតំបន់មួយចំនួនក្នុងប្រទេសកម្ពុជា។ លោកប្រធានមន្ទីរ សូមអោយមន្រ្តីជំនាញ និងមន្រ្តីប្រចាំការតាមស្រុកក្រុងត្រូវគោរពតួនាទី និងភារៈកិច្ចរបស់ខ្លួនអោយបានខ្ជាប់ខ្ជួន និងចុះតាមដាន ព្រមទាំងណែនាំដល់ម្ចាស់កសិដ្ឋានចិញ្ចឹមសត្វ ក្នុងស្រុកក្រុងរបស់ខ្លួន អោយធ្វើការរឹតបន្តឹងការអនុវត្តការវិធានការជីវសុវត្ថិភាព ក្នុងគោលបំណងទប់ស្កាត់នៃការរីកឆ្លងរាលកាលជម្ងឺប៉េស្តជ្រូកអាហ្រ្វិក។ បន្ទាប់មក លោកប្រធាន បានប្រគល់សម្ភារៈពេទ្យសត្វមួយចំនួន ដើម្បីផ្តល់ជូនមន្រ្តីធ្វើការតាមស្រុកក្រុងរួមមាន៖ ស្រោមដៃ ម៉ាស កាតាប ថ្នាំសម្លាប់មេរោគ ថ្នាំព្យាបាល ស៊ឺរាំង ម្ជុល និងផ្ទាំងខិតប័ណ្ណផ្សព្វផ្សាយជម្ងឺប៉េស្តជ្រូកអាហ្រ្វិក។

ចំនួនអ្នកចូលទស្សនា
Flag Counter