សិក្ខាសាលាពិគ្រោះយោបល់ស្តីពី "ការរៀបចំយុទ្ធសាស្រ្តជាតិ សន្តិសុខស្បៀង និងអាហារូបត្ថម្ភ២០១៩-២០២៣”
ចេញ​ផ្សាយ ១០ កក្កដា ២០១៩
226

-លោក ជា ហុកលី ប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម អមដំណើរឯកឧត្តម ព្រំ វណ្ណៈ អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ស្ពឺ អញ្ជើញចូលរួមសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ក្រោមជាតិស្តីពី “ការរៀបចំយុទ្ធសាស្រ្តជាតិ សន្តិសុខស្បៀង និងអាហារូបត្ថម្ភ២០១៩-២០២៣” នៅខេត្តកំពត ក្នុងគោលបំណង៦ចំណុចដូចជា៖

១. ពង្រឹងបរិស្ថានស្បៀង និងឥរិយាបថអ្នកប្រើប្រាស់ សម្រាប់ជម្រើសអាហារសុខភាព

២. ជំរុញផលិតកម្មស្បៀងចំរុះប្រកបដោយអាហាររូបត្ថម្ភ

៣. បង្កើនភាពមាន ការទួលបាន និងការប្រើប្រាស់ទឹកស្អាត និងអនាម័យ សេវាសុខភាព ដែលមានគុណភាព

៤. លើកកម្ពស់សមភាពក្នុងការទទួលបានស្បៀងគ្រប់គ្រាន់ ចម្រុះ និងប្រកបដោយអាហារូបត្ថម្ភល្អ

៥. គាំពារសន្តិសុខស្បៀង អាហារូបត្ថម្ភ និងសុខភាពពីហានីភ័យ វិបត្តិនិងគ្រោះមហន្តរាយធម្មជាតិនានា

៦. ធានាឲ្យមានការរៀបចំអភិបាលកិច្ចប្រកបដោយប្រសិទ្ធភាពសម្រាប់វិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ។

 ក្រោមអធិបតីភាពឯកឧត្តម សំ សារ៉ាត់ អនុប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ព្រមទាំងមន្ទីរវិស័យតាមបណ្តាខេត្តមួយចំនួន សរុបអ្នកចូលរួមប្រមាណ ៦០នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter