សកម្មភាពការងាររបស់ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ
ចេញ​ផ្សាយ ១០ កក្កដា ២០១៩
155

ថ្ងៃអង្គារ ៨កើត ខែអាសាឍ ឆ្នាំកុរ ឯកស័័ក ពុទ្ធសករាជ ២៥៦៣ ត្រូវថ្ងៃទី ០៩ ខែ កក្កដា ឆ្នាំ២០១៩

#ការិយាល័យផលិតកម្ម និងបសុព្យាបាល

-លោក ទេព វិចិត្រមុនី ប្រធានការិយាល័យ និងមន្រ្តីជំនាញ បានបន្តចុះពិនិត្យតាមដាន ការអនុវត្តវិធានជីវសុវត្ថិភាពនៅកសិដ្ឋានចិញ្ចឹមជ្រូកចំនួន ៦កន្លែង នៅឃុំពោធិម្រាល និងឃុំនិទាន ស្រុកបសេដ្ឋ ដើម្បីបង្ការទប់ស្កាត់នឹងជម្ងឺប៉េស្តជ្រូកអាហ្រិ្វក។

-លោក ឆន ស៊ីម មន្រ្តីប្រចាំការស្រុកសំរោងទង បានបន្តចុះណែនាំកសិករចិញ្ចឹមជ្រូកលក្ខណ´គ្រួសារ នៅភូមិ ឃុំព្នាយស្រុកសំរោងទង ៣គ្រួសារ ពីការបង្ការនិងទប់ស្កាត់ការចម្លងជម្ងឺប៉េស្តជ្រូកអាហ្រិ្វក

-លោក ខេន ប៊ុនធឿន មន្រ្តីប្រចាំការស្រុកគងពិសី ចុះណែនាំម្ចាស់កសិដ្ឋានចិញ្ចឹមជ្រូកមេ នៅភូមិកាយាវ ឃុំជង្រុក ពីការអនុវត្តជីវសុវត្ថិភាព រិតបន្តឹងការចេញ-ចូល ត្រូវប្តូរសំលៀកបំពាក់ និងបាញ់ថ្នាំសម្លាប់មេរោគមុខរោងយ៉ាងហោច ១សប្តាហ៌ អោយបាន២ដង។

ចំនួនអ្នកចូលទស្សនា
Flag Counter