ដើម្បីឆ្លើយតបទៅនឹងការបង្ការ និងទប់ស្កាត់ការនៃការរាលដាលជម្ងឺប៉េស្តជ្រូកអាហ្រ្វីក
ចេញ​ផ្សាយ ១០ កក្កដា ២០១៩
237

ថ្ងៃច័ន្ទ ៧កើត ខែអាសាឍ ឆ្នាំកុរ ឯកស័័ក ពុទ្ធសករាជ ២៥៦៣ ត្រូវថ្ងៃទី ០៨ ខែ កក្កដា ឆ្នាំ២០១៩

#ការិយាល័យផលិតកម្ម និងបសុព្យាបាល

- លោក ឈឹម សុនា អនុប្រធានការិយាល័យ បានចុះបណ្តុះបណ្តាលស្តីពី “ការគ្រប់គ្រងអនាម័យសត្វ និងផលិតផលសត្វ” ដល់អាជីវករពិឃាតសត្វ នៅផ្សារស្លាបលែង ស្រុកបសេដ្ឋ សរុបអ្នកចូលរួមមានចំនួន ២០ នាក់/ស្រី ២នាក់។

-លោក ទេព វិចិត្រមុនី ប្រធានការិយាល័យ និងមន្រ្តីការិយាល័យ បានជួបប្រជុំជាមួយតំណាងក្រុមហ៊ុនម៉ុងរិទ្ធី ពេទ្យសត្វប្រចាំរោងកសិដ្ឋាន និងម្ចាស់កសិដ្ឋានចិញ្ចឹមជ្រូក នៅស្រុកគងពិសី ស្រុកបសេដ្ឋ ដើម្បីពិនិត្យឡើងវិញការអនុវត្តការបង្ការទប់ស្កាត់ និងត្រួតពិនិត្យជម្ងឺប៉េស្តជ្រូកអាហ្រិកតាមកសិដ្ឋាន និងផ្សព្វផ្សាយពីស្ថានភាពជម្ងឺបច្ចុប្បន្ន និងលើកសកម្មភាពបន្ថែមមួយចំនួនទៀតសម្រាប់អនុវត្តបន្ត មានអ្នកចូលរួមសរុប ១៥នាក់ /ស្រី ៧នាក់។

_មន្រ្តីប្រចាំការស្រុកបសេដ្ឋ គងពិសី ឧដុង្គ បានបន្តចុះបាញ់ថ្នាំសម្លាប់មេរោគ និងពង្រឹងការអនុវត្តវិធានជីវសុវត្ថិភាពនៅកន្លែងចិញ្ចឹមជ្រូកខ្នាតតូចនៅឃុំនិទាន ស្រុកបសេដ្ឋ, ឃុំស្នំក្រពើ ស្រុកគងពិសី និងឃុំក្រាំងចេកស្រុកឧដុង្គ សរុបចំនួន ៧ កន្លែង ដើម្បីបង្ការ និងទប់ស្កាត់ការចម្លងជម្ងឺប៉េស្តជ្រូកអាហ្រិ្វក ។

សម្រាប់សុខភាពជ្រូកនៅខេត្តកពង់ស្ពឺ មានសុខភាពល្អ។

ចំនួនអ្នកចូលទស្សនា
Flag Counter