មាតិកា
កិច្ចប្រជុំស្តីពី "ការអនុវត្តកម្មវិធី ASPIRE ឆ្នាំ២០១៩ ខេត្តកំពង់ស្ពឺ"
ចេញ​ផ្សាយ ០៥ កក្កដា ២០១៩
259

នាព្រឹកថ្ងៃសុក្រ ០៤កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី ០៥ ខែ កក្កដា ឆ្នាំ២០១៩

នៅសាលប្រជុំនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត៖ បានរៀបចំកិច្ចប្រជុំស្តីពី "ការអនុវត្តកម្មវិធី ASPIRE ឆ្នាំ២០១៩ ខេត្តកំពង់ស្ពឺ" ក្រោមអធិបតី លោក ឈៀង តុលា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ព្រមទាំងមានការចូលរួមពី លោកស្រី អនុប្រធានមន្ទីរ លោក លោកស្រីថ្នាក់ដឹកនាំខណ្ឌរដ្ឋបាលទាំង ២ លោក លោកស្រី ថ្នាក់ដឹកនាំការិយាល័យ និងមន្រ្តីក្រោមឱវាទមន្ទីរ លោកប្រធានការិយាល័យកសិកម្មស្រុកគោលដៅទាំង ៦ មន្រ្តីទទួលបន្ទុករដ្ឋបាល-គណនេយ្យកម្មវិធី ASPIRE មន្ត្រីទទួលបន្ទុកទីផ្សារ មន្រ្តីទទួលបន្ទុកតាមដានត្រួតពិនិត្យ និងវាយតម្លៃ និងទីប្រឹក្សាកម្មវិធី ASPIRE សរុបចំនួន ៣៣នាក់/ស្រី ៧នាក់។ គោលបំណងនៃកិច្ចប្រជុំនេះ គឺ

១.ការបង្ហាញពីវិធីសាស្រ្តទាំង៥ សម្រាប់ថវិកាកម្មវិធីរបស់កម្មវិធី ASPIRE (ASPIRE PB 5 Instruments)

២.ពិភាក្សាលើវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាព និងថវិកាកម្មវិធី ASPIRE ឆ្នាំ២០១៩ ដោយផ្តោតលើការសិក្សាទីផ្សារ។

៣.ពិភាក្សាអំពីបញ្ហាផ្សេងៗដែលបានកើតឡើងក្នុងការអនុវត្តកម្មវិធី ASPIRE ឆ្នាំ២០១៩ និងសំណូមពរ

ចំនួនអ្នកចូលទស្សនា
Flag Counter