នាថ្ងៃព្រហស្បតិ៍ ០៣កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី ០៤ ខែ កក្កដា ឆ្នាំ២០១៩
#ស្រុកភ្នំស្រួច៖ លោកយឹម ណន អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានដឹកនាំមន្ត្រីអនុវត្តគម្រោង CoWES របស់មន្ទីរ ចុះសិក្សាគម្រោងប្លង់ទីតាំងសហគមន៌គ្រប់គ្រងព្រៃឈើដំរីចាក់ធ្លក ឃុំក្រាំងដឺវ៉ាយ ដើម្បីកសាងគម្រោងអភិវឌ្ឃន៌សហគមន៌ព្រៃឈើប្រកបដោយចីរភាព ដោយផ្តោតលើ ៣ចំណុច ដូចខាងក្រោម៖
១)ការពង្រឹងសមត្ថភាពគណៈកម្មការគ្រប់គ្រងសហគមន៌ព្រៃឈើ។
២)ការចូលរួមរបស់សមាជិកសហគមន៌ក្នុងការស្តារព្រៃឈើឡើងវិញ។
៣)ការលើកកម្ពស់ជីវភាពសមាជិកសហគមន៌ជាមួយការប្រកបមុខរបរ កសិកម្ម និងកសិ-រុក្ខកម្ម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម