ថ្ងៃព្រហស្បហ៌ ៣កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ២០១៩
ការិយាល័យផលិតកម្ម និងបសុព្យាបាល
-លោក ទេព វិចិត្រមុនី ប្រធានការិយាល័យ បានដឹកនាំមន្រ្តីការិយាល័យ ចុះបើកវគ្គបណ្តុះបណ្តាលស្តីពីការគ្រប់គ្រងអនាម័យសត្វ និងផលិតផលសត្វ ដល់អាជីវករនៅផ្សារឧដុង្គ ស្រុកឧដុង្គ និង ផ្សារថ្នល់ទទឹង ស្រុកសំរោងទងសរុបអ្នកចូលរួមចំនួន ៤០នាក់ / ស្រី ២នាក់។
-ចុះណែនាំពង្រឹងការអនុវត្តវិធានជីវសុវត្ថិភាពនៅកសិដ្ឋានចិញ្ចឹមជ្រូក នៅភូមិអង្គសខ្នាយ ឃុំស្នំក្រពើ ស្រុកគងពិសី។
-ចុះពិនិត្យដេប៉ូលក់ថ្នាំ ចំណីសត្វ នៅផ្សារត្រែងត្រយឹង ស្រុកភ្នំស្រួច
-លោក ទេព វិចិត្រមុនី ប្រធានការិយាល័យ ដឹកនាំមន្រ្តីការិយាល័យ ចូលរួមប្រជុំជាមួយតំណាងក្រុមហ៊ុនស៊ី ភី និងពេទ្យសត្វក្រុមហ៊ុន ពិនិត្យឡើងវិញការអនុវត្តការបង្ការទប់ស្កាត់ និងត្រួតពិនិត្យជម្ងឺប៉េស្តជ្រូកអាហ្រិ្វកតាមកសិដ្ឋាន និងផ្សព្វផ្សាយពីស្ថានភាពជម្ងឺបច្ចុប្បន្ននិងលើកសកម្មភាពបន្ថែមមួយចំនួនទៀតសម្រាប់អនុវត្តបន្ត។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម