ថ្ងៃពុធ ០២កើត- ព្រហស្បតិ៍ ០៣កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី ០៣-០៤ ខែ កក្កដា ឆ្នាំ២០១៩
លោក ថេន ប្រពៃ អនុប្រធានការិ. បានចូលរួមសិក្ខាសាលាបណ្តុះបណ្តាលស្តីពី "ដង្កូវហ្វូងប្រភេទថ្មីនៅកម្ពុជា" ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម ព្រមទាំងមានការចូលរួមពីតំណាងវិទ្យាស្ថានស្រាវជ្រាវដំណាំស្រូវអន្តរជាតិ តំណាង USAID តំណាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី-ខេត្តទាំង ២៥ តំណាងសាកលវិទ្យាល័យភូមិកសិកម្ម សាលាជាតិកសិកម្មព្រែកលៀប និងសាលាជាតិកសិកម្មកំពង់ចាម សរុបចំនួន ៥៧នាក់/ស្រី ១១នាក់ ដែលប្រព្រឹត្តទៅនៅសណ្ឋាគារសាន់វ៉េ រាជធានីភ្នំពេញ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម