មាតិកា
សិក្ខាសាលាស្តីពី "ដំណើរការសាលារៀនចំការកសិករ (FARM School Process)"
ចេញ​ផ្សាយ ០៤ កក្កដា ២០១៩
259

ថ្ងៃពុធ ០២កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី ០៣ ខែ កក្កដា ឆ្នាំ២០១៩

លោកតឹក សាមឿន អនុប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម និង លោក ហ៊ុន ធារ៉ា មន្ត្រីការិយាល័យកសិកម្មស្រុកសំរោងទង បានចូលរួមសិក្ខាសាលាស្តីពី "ដំណើរការសាលារៀនចំការកសិករ (FARM School Process) " ដែលរៀបចំឡើងដោយ នាយកដ្ឋានគ្រប់គ្រងធនធានដីកសិកម្ម នៃអគ្គនាយកដ្ឋានកសិកម្ម និងអង្គភាព Regional Intergrated Multi-Hazard Early Warning System (RIMES) នៅអគ្គនាយកដ្ឋានកសិកម្ម ក្រោមអិបតីភាពលោកបណ្ឌិត សេង វ៉ាង ប្រធាននាយកដ្ឋាន គ្រប់គ្រងធនធានដីកសិកម្ម និងមានសិក្ខាកាមដែលជានាក់ពាក់ព័ន្ធចូលរួមសរុបចំនួន ៣២នាក់ ស្រី ១០នាក់។ គោលបំណងនៃសិក្ខាសាលាគឺ ដើម្បីដោះស្រាយការខ្វះចន្លោះនៃព័ត៌មានព្យាករណ៍អាកាសធាតុ និងការប្រើប្រាស់ទិន្នន័យព្យាករណ៍អាកាសធាតុនៅក្នុងវិស័យកសិកម្ម។

ចំនួនអ្នកចូលទស្សនា
Flag Counter