ថ្ងៃសុក្រ ១១រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ២០១៩
ស្រុកគងពិសី៖ លោក ទេព វិចិត្រមុនី ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ បានដឹកនាំមន្ត្រីការិយាល័យ និងមន្រ្តីប្រចាំការស្រុកគងពិសី ចុះបាញ់ថ្នាំសម្លាប់មេរោគជូនកសិករចិញ្ចឹមជ្រូកចំនួន ២គ្រួសារនៅភូមិកំណប់ ឃុំអង្គពពេល ស្រុកគងពិសី ព្រមទាំងបានណែនាំកសិករចិញ្ចឹមជ្រូក ត្រូវតែថអនុវត្តជីវសុវត្ថិភាព នៅកន្លែងចិញ្ចឹមអោយបានត្រឹមត្រូវ និងជាប់លាប់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម