នាថ្ងៃពុធ ៩រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី ២៦ ខែ មិថុនា ឆ្នាំ២០១៩
នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៖ បានរៀបចំកិច្ចប្រជុំពិភាក្សាគោលនយោបាយកម្មវិធីស្តីពី "គម្រោងការបង្កើតបរិយាកាសលទ្ធភាពថងាយយល់ដឹងពីអាហារ និងកសិកម្មដើម្បីដោះស្រាយកង្វះជីវជាតិ (TCP/RAS/3602)" ក្រោមកិច្ចដឹកនាំប្រជុំដោយលោក ជូ ប៊ុនហៀង ប្រធាននាយកដ្ឋានអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ នៃក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ នៃទីស្តីការគណៈរដ្ឋមន្រ្តី លោក ហឿង ហ៊ុន ទីប្រឹក្សាអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិប្រចាំកម្ពុជា (FAO), លោក ឈៀង តុលា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ព្រមទាំងការចូលរួមពីមន្ទីរវិស័យទាំង ៩ រួមមានៈ មន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់, មន្ទីរបរិស្ថាន, មន្ទីរទេសចរណ៍, មន្ទីរពាណិជ្ជកម្ម, មន្ទីរផែនការ, មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, មន្ទីរសុខាភិបាល, មន្ទីរអប់រំ យុវជន និងកីឡា និងមន្ទីរកិច្ចនារី សរុបអ្នកចូលរួមចំនួន ២៣ នាក់/ ស្រី ៣នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម