នាថ្ងៃសៅរ៍ ៥រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០១៩
#ស្រុកភ្នំស្រួច៖ លោក ឈៀង តុលា ប្រធានមន្ទីរ បានដឹកនាំមន្រ្តីក្រោមឱវាទ ចូលរួមអមដំណើរឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះពិនិត្យពីស្ថានភាពដំណើរការ នៃខ្សែសង្វាក់ផលិតកម្មដំណាំស្វាយ រួមមាន ការដាំដុះលក្ខណៈគ្រួសារ សហគមន៍ និងឧស្សាហកម្ម ព្រមទាំងរោងចក្រកែច្នៃ និងរោងចក្រដែលមានធ្វើប្រព្រឹត្តកម្ម ចំហាយក្តៅ (Vapor Heat Treatment) ស្ថិតនៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ សម្រាប់ជាមូលដ្ឋាន ក្នុងការវាយតម្លៃពីសមត្ថភាព ចំណុចខ្វះខាត និងឈានទៅជំរុញការអនុវត្ត ឲ្យសមស្របទៅនឹងលក្ខខណ្ឌតម្រូវរបស់ភាគីចិន ដើម្បីភាគីទាំងពីរ អាចចុះពិធីសារស្តីពីការនាំស្វាយចេញ ទៅកាន់ទីផ្សារចិនជាផ្លូវការ ក្នុងពេលដ៏ឆាប់ខាងមុខនេះ។