មាតិកា
សកម្មភាពការងារនៃខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ស្ពឺ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត
ចេញ​ផ្សាយ ២១ មិថុនា ២០១៩
270

ថ្ងៃព្រហស្បតិ៍ ០៣រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩

#ខណ្ឌរដ្ឋបាលព្រៃឈើកំពង់ស្ពឺ

-លោក សុខ សុខុន នាយរងផ្នែករដ្ឋបាលព្រៃឈើបសេដ្ឋ បានចូលរួមវគ្គបណ្តុះបណ្តាលស្តីពី "ឱកាសនៃការបង្កើនមុខរបរ និងប្រាក់ចំណូលនៅក្នុងសហគមន៌ព្រៃឈើដំរីចាក់ធ្លក" ការយល់ដឹងដល់បុរស ការប្រែប្រួលអាកាសធាតុ កសិកម្មចម្រុះ និងការកាត់បន្ថយគ្រោះថ្នាក់ការងារក្នុងវិស័យព្រៃឈើ យេនឌឺ និងអនុសញ្ញាស្តីពីការបំបាត់ចោលរាល់ទម្រង់នៃការរើស អើងប្រឆាំងនឹងនារីភេទ។

-លោក ផល មុនី នាយខណ្ឌរដ្ឋបាលព្រៃឈើកំពង់ស្ពឺ បានដឹកនាំមន្រ្តីក្រោមឱវាទចុះធ្វើបច្ចុប្បន្នភាពអ្នកកាន់កាប់ដីដែលមានទំហំធំ នៅក្នុងអតីតៈសម្បទានដីសេដ្ឋកិច្ចរបស់ក្រុមហ៊ុន អ៊ុក ឃុន នៅឃុំត្រែងត្រយឹង ឃុំដំបូករូង និងឃុំអូរ ស្រុកភ្នំស្រួច ។

-លោក ឯម ឃន នាយរងសង្កាត់រដ្ឋបាលព្រៃឈើបសេដ្ឋ បានចូលរួមពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាស្រុកបសេដ្ឋ អាណត្តិទី៣ នៅសាលាស្រុកបសេដ្ឋ។

-លោក អ៊ូ សាមឿន នាយរងផ្នែករដ្ឋបាលព្រៃឈើ  បានចុះទៅស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើសង្កែសាទប និងសាលាឃុំសង្កែសាទប ដេីម្បីស្រាវជ្រាវរកសាវតាជាតិរបស់អត្តសញ្ញាណជនដែលបានប្រព្រឹត្តិបទល្មើសព្រៃឈើ ពីបទបានដឹកជញ្ជូនផល អនុផលព្រៃឈើ កាលពីឆ្នាំ២០១១ និង ២០១៤គ្មានលិខិតអនុញ្ញាតពីរដ្ឋបាលព្រៃឈើ។

-នាយសង្កាត់រដ្ឋបាលព្រៃឈើតាសាល និងនាយសង្កាត់រដ្ឋបាលព្រៃឈើត្រពាំងជោ បានចុះពង្រឹងសមត្ថភាព គាំទ្របច្ចេកទេស ជ្រើសរើសទីតាំងធ្វើថ្នាលបណ្តុះកូនឈើ និងកសាងផែនទីប្រើប្រាស់ទឹក ក្នុងសហគមន៍ តំបន់ការពារររលាក់កងជើង ស្រុកឱរ៉ាល់។

-សង្កាត់រដ្ឋបាលព្រៃឈើត្រពាំងជោ បានផ្តល់កូនឈើបេងចំនួន៥០ដើម ជូនលោក អ៊ូ សាមឿន នាំយកទៅដាំនៅវត្តជ្រាវ។

-សង្កាត់រដ្ឋបាលព្រៃឈើតាសាល បានចែកកូនឈើរយៈពេលវែងចំនួន១៥០ដើម ដល់លោក ប៊ុន វិចិត្រ អភិបាលរងស្រុកឱរ៉ាល់។

ចំនួនអ្នកចូលទស្សនា
Flag Counter