ថ្ងៃព្រហស្បតិ៍ ០៣រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩
#ការិយាល័យផលិតកម្ម និងបសុព្យាបាល
-កញ្ញា សុខ ច័ន្ទធឿន អនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល និងមន្រ្តី១រូប បានចូលរួមវគ្គបណ្តុះបណ្តាលស្តីពី "ការធ្វើចន្លោះជំរឿនកសិកម្ម" នៅសាលាខេត្តកំពង់ស្ពឺ រយៈពេល៥ថ្ងៃ រៀបចំដោយក្រសួងផែនការ។
-លោកស្រី ផល់ រស្មី មន្រ្តីការិយាល័យផលិតកម្ម និងបសុព្យាបាល បានចូលរួមវគ្គបណ្តុះបណ្តាលជនបង្គោលស្តីពី "ការបញ្ច្រាបយេនឌើរ និងកុមារក្នុងអនុវិស័យសុខភាពសត្ វនិងផលិតកម្មសត្វ" នៅខេត្តកំពង់ចាម រយៈពេល ២ថ្ងៃ ក្រោមអធិបតីភាពលោកជំទាវ ហោ ម៉ាលីន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។
-លោក អ៊ុ ស៊ីថា និងលោក សៀង កិត្យារិទ្ធិ មន្រ្តីការិយាល័យផលិតកម្ម និងបសុព្យាបាល បានចុះបើកវគ្គបណ្តុះបណ្តាលដល់កសិករស្តីពី "ការចិញ្ចឹមមាន់លក្ខណៈគ្រួសារ" នៅភូមិព្រៃធំ ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ មានកសិករចូលរួមសរុបចំនួន ២០ នាក់ (ស្រី ១៦ នាក់) ឧបត្ថម្ភដោយ គម្រោងឡាសិត ២ (LASED II)។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម