វេទិកាសាធារណៈស្តីពី “ការត្រួតពិនិត្យ និងគាំទ្រការអនុវត្តន៍កម្មវិធី នយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា”
ចេញ​ផ្សាយ ១៨ មិថុនា ២០១៩
159

នាថ្ងៃច័ន្ទ ១៥កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី ១៧ ខែ មិថុនា ឆ្នាំ២០១៩

#ស្រុកឱរ៉ាល់៖ លោក យឹម ណន អនុប្រធានមន្ទីរ បានចូលរួមវេទិកាសាធារណៈស្តីពី “ការត្រួតពិនិត្យ និងគាំទ្រការអនុវត្តន៍កម្មវិធី នយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា” នៅភូមិតាំងរបង ឃុំហោងសំណំ ស្រុកឱរ៉ាល់ ក្រោមអធិបតីភាពឯកឧត្តម ប៉ាន់ ប៊ុនធឿន រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ខានស្រុកឱរ៉ាល់។ ក្រោយពីបញ្ចប់អង្គវេទិការ ក្រុមការងារបានចុះពិនិត្យទីតាំងដែលលើកឡើងអំពីសំណូមពររបស់ប្រជាពលរដ្ឋភូមិដីឆ្នាំង នៅភូមិតាំងរបង មានបញ្ហាធ្វើដំណើរឆ្លងកាត់ផ្លូវទៅកាន់ទីតាំងដីស្រែ ចំការ អាស្រ័យផលនៅក្នុងក្រុមហ៊ុន ហ្វជូណាផ្លេនថេសិន កន្លងមក។  ជាលទ្ធផលក្រុមការងារបានសម្របសម្រួលបើកផ្លូវសម្រួលឲ្យប្រជាជនបានឆ្លងកាត់ដីរបស់ក្រុមហ៊ុន ឲ្យប្រជាជនទៅកាន់ដីស្រែ ចំការរបស់ពួកគាត់ដូចធម្មតាវិញ។

ចំនួនអ្នកចូលទស្សនា
Flag Counter